គ្រោះថ្នាក់​ថ្ងៃទី​២៧ ខែធ្នូ​ស្លាប់ ៦​នាក់ របួសធ្ងន់​ស្រាល ២២​នាក់​

ភ្នំពេញ: នៅ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន១៦​លើក យប់ ១០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ ( ប្រុស ) របួសធ្ងន់ ១៣​នាក់ (​ស្រី១​នាក់​) របួសស្រាល ៩​នាក់ (​ប្រុស​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២១​នាក់ (យប់ ១៧​នាក់​)​។​

 ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៦គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៥​គ្រឿង រថយន្ត​ធុន​តូច ១១​គ្រឿង រថយន្ត​ធំ ១គ្រឿង និង យាន​ផ្សេងៗ ១​គ្រឿង​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ៤​លើក មិន​គោរពសិទ្ធ ៣​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក ស្រវឹង ៣​លើក មិន​ប្រកាន់​ស្តាំ ២​លើកនិង​កត្តា​យានយន្ត ២​លើក បត់​គ្រោះថ្នាក់ ១​លើក​។​

​ដោយឡែក​រថយន្ត​ពិន័យ សរុប​ចំនួន ៧៧០​គ្រឿង (​រថយន្ត​ធំ ២៤៧​គ្រឿង​) ស្មើនឹង៧៧០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៤៤១​គ្រឿង ស្មើនឹង ៤៤១​ករណី ចំពោះករណី​ល្មើស​បច្ចេកទេស ៣២៩​គ្រឿង ស្មើនឹង ៣២៩​ករណី និង​ម៉ូតូ​ត្រូវបានពិន័យ​សរុប​ចំនួន ៦២៥​គ្រឿង​ផងដែរ​៕​