ប៉ូលិស​បញ្ជូន​យុវជន​ម្នាក់ ទៅ​តុលាការ​ពីបទ​ប្រើ​ហឹ​ង្សា ដោយ​យក​កាំបិត​កាប់​ទៅ​លើក​បុរស​ម្នាក់ ឲ្យ​រងរបួស​ជា​ទម្ងន់​

តាកែវ: ​យុវជន​ស្ទាវ​ញៀន​ថ្នាំ​ម្នាក់ ត្រូវបាន​កំលាំង​ន​សមត្ថកិច្ច​នគ​បាល​ខេត្តតាកែវ ចាប់បញ្ជូន​ទៅកាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នេះ បន្ទាប់ពី​រូបគេ បានធ្វើ​សកម្មភាព​ដោយបាន​យក​កាំបិត ទៅ​កាប់​លើ​បុរស​ម្នាក់ទៀត អោយ​រងរបួស​ជា​ទម្ងន់​។    
    
​យោងតាម​លោក​វិ​រៈ​សេនីយ៍​ត្រី ង៉ាន់ សារី អធិការ​នគ​បាល ស្រុក​បាទី បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ មានឈ្មោះ វ៉ាន់ ភក្ដី ភេទ ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ មានមុខ​រប​មិន​ពិតប្រាកដ​។ ជនសង្ស័យ​រូបនេះ បាន​យក​កាំបិតប៉័ងតោ ទៅ​កាប់​បុរស​ម្នាក់ នៅ​ភូមិ​ឃុំ​ជាមួយគ្នា អោយ​រងរបួស​ស្មា​ខាងឆ្វេង​ដាច់​ប្រហែល ១០ សង់ទីម៉ែត្រ និង​របួស​ដៃ​ដាច់​ប្រវែង ៤​សង់ទីម៉ែត្រ​។
    
​លោក​អធិការ​ស្រុក​បាទី បាន​ឲ្យ​ដឹងថា មូលហេតុ ដែល​ជនល្មើស​យក​កាំបិត​ទៅ​កាប់​លើ​ភាគី​ម្ខាង​ទៀត គឺ​បណ្ដាលមកពី​ខឹង​នឹង​ជនរងគ្រោះ ដែល​បាន​ស្ដីបន្ទោស​អោយ​ខ្លួន ពេលដែល​កំពុងតែ​ញៀន​ថ្នាំ និង​បាន​យក​កាំបិត​អារ​ដៃ​ខ្លួនឯង​។

​ជនសង្ស័យ គឺជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន ហើយក៏​ធ្លាប់​ជាប់ពន្ធនាគារ នៅ​ខេត្ត​ព្រះសីហនុ រយៈពេល ៩​ខែ ដោយសារតែ​ប្រើប្រាស់​គ្រឿងញៀន​នេះ​ផងដែរ​៕