បើក​វគ្គ​បង្រៀន​បើកបរ ទោចក្រយានយន្ត និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

បន្ទាយមានជ័យ: អ្នកបើកបរ ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ម៉ូតូ​កង់​បី​គ្រប់​ប្រភេទ បានមក​ចុះឈ្មោះ រៀន​បើកបរ​ម៉ូតូ ឲ្យ​យល់ដឹង អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាល​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ​។
          
​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ ការបើក​វគ្គ​បង្រៀន ច្បាប់​បើកបរ​ម៉ូតូ លើផ្លូវ​ថ្នល់ ត្រូវតែ​យល់​អំពី ច្បាប់​បើកបរ​យានយន្ត ឬ​មាន​ប័ណ្ណ លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព ជែង​ជៀស និង​បត់​មិន​ត្រឹមត្រូវ ចត​និង​ឈប់​យាន មិន​ត្រឹមត្រូវ មិនមាន​សីលធម៌ មិនមាន​សុជីវធម៌ និង​មិន​គោរព​ប​ញ្ញ​តិ្ត ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​បើក​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ការបើក​វគ្គ​បង្រៀន ស្តី​ពិ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បច្ចេកទេស បើកបរ​ម៉ូតូ ដែលមាន​សារៈសំខាន់ សម្រាប់​ក្នុង​រៀន​បើកបរ​យានយន្ត បើក​ម៉ូតូ​លើ​ដងផ្លូវ​សាធារណៈ​នេះ ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ ជៀសវាង​ក្នុងការ​គ្រោះថ្នាក់ អត្រា​ការស្លាប់​មនុស្ស រាល់ថ្ងៃ ត្រូវមាន​ប័ណ្ណបើកបរ នាំគ្នា​ចុះឈ្មោះ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ​។​
          
​លោក គោ​ស៊ុំ សារឿ​ត បាន​បន្តថាៈ ការផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​ក្នុងការ​ចូលរៀន បើកបរ​យានយន្ត ឲ្យ​បាន​គ្រប់គ្នា​ច្រើន ដើម្បី​ចេះ​គោរព​ច្បាប់ ចរាចរណ៍​ផ្លូវគោក និង​កាត់បន្ថយ​អត្រា ការស្លាប់​មនុស្ស​លើ​ដង​ផ្លូវជាតិ​៕V