ឃាត់ខ្លួន​​ជន​សង្ស័យ​៤​នាក់​ពាក់ព័ន្ធ​​ការ​​​​ជួញ​ដូរ​គ្រឿងញៀន

ខេត្តស្ទឹងត្រែង ​៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​បាន​​ឡោមព័ទ្ធ​លំនៅ​ឋាន​មួយ​កន្លែង​​​​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​​​៤​នាក់​ជា​បន្តបន្ទាប់​ ក្រោយ​ឆ្លើយ​ដាក់​គ្នា​ពាក់ព័ន្ធ​ករណី​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​ធ្នូ​ ២០១៥​ ស្ថិត​នៅ​គីឡូ​ម៉ែត្រ​២ ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ។

​ជនសង្ស័យ​​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ទាំង​៤នាក់ មាន ១-ឈ្មោះ ស៊ុត ឡាំ ភេទប្រុស​ អាយុ​៣៤​ឆ្នាំ ២-ឈ្មោះម៉​ម តា​រ៉ា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ៣-ឈ្មោះ រស់ ច័ន្ទ​មករា ភេទ​ប្រុស ​អាយុ​២៦ឆ្នាំ​ និង​៤-​ឈ្មោះ ស៊ុន តួ​យ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ អ្នក​ទាំង​៤​រស់នៅ​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​ ។​

​ជន​​សង្ស័យ​ទាំង​៤នាក់ ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលាដំបូង​​ខេត្ត​ ដើម្បី​ចាត់ការ​​តាម​ផ្លូវច្បាប់​ ៕ ​