ទទួលទានភេសជ្ជៈនេះ​ ជួយឲ្យ​មាន​រាងស្អាតក្នុងរយៈពេល​ដ៏ខ្លី

ខាងក្រោម​នេះ គឺជា​រូបមន្ត​ធ្វើភេសជ្ជៈ​ដ៏អស្ចារ្យ ដែល​នឹងជួយបង្កើន​ដល់ការ​រំលាយអាហារ​របស់អ្នក និងជួយឲ្យ​អ្នកសម្រក​ទម្ងន់​បានរហ័ស​បំផុត។
 
ទទួលទានភេសជ្ជៈនេះ​ ជួយឲ្យ​មាន​រាងស្អាតក្នុងរយៈពេល​ដ៏ខ្លី
តម្រូវការ​គ្រឿងផ្សំ៖
- ត្រសក់ ១ផ្លែ
- ក្រូចឆ្មា ១ផ្លែ
- ក្រូចពណ៌លឿង ១ផ្លែ
- ខ្ញីម៉ត់ ១ស្លាបព្រាបាយ
- ស្លឹកជីអង្កាម ១២សន្លឹក
- ទឹក ១លីត្រ
វិធីធ្វើ៖
ចិតសំបកត្រសក់ និងហាន់ជាបន្ទះស្តើងៗ រួមទាំង​ហាន់ក្រូចឆ្មា, ក្រូចពណ៌លឿង, ជីអង្កាម និងខ្ញី រួចច្រកវា​ចូលទៅក្នុង​កែវធំ​មួយ ហើយក្លាសេក្នុង​ទូរទឹកកក​ពេញមួយ​យប់។ ទទួលទាន ៣កែវ​ម្តង​នៅពេល​ព្រឹក​ឲ្យបានកន្លះម៉ោង​មុនពេលទទួលទាន​អាហារ។
​គួបផ្សំជាមួយនឹងការទទួលទានបន្លែបៃតង​នឹង​ជួយសម្រួល​ដល់ការ​រំលាយអាហារ, ជួយឲ្យ​អ្នកសម្រកទម្ងន់, ព្រមទាំងជួយរំលាយជាតិខ្លាញ់ មិនធ្វើឲ្យ​អ្នក​ឃ្លាន។ មិនត្រឹមតែ​ប៉ុណ្ណោះ ប្រព័ន្ធភាពស៊ាំ​របស់អ្នក​នឹងរឹងមាំ ហើយ​មានអារម្មណ៏​ស្រស់ស្រាយ​ល្អ។
រូបមន្ត​បន្ថែម៖
ខ្ញីពិតជាមានប្រសិទ្ធិភាព ព្រោះវាជួយ​ជម្រុញដល់​ការរំលាយអាហារ និង​រំលាយ​ជាតិខ្លាញ់។ ហើយវា​ក៏ជួយកម្ចាត់​ជាតិពុលចេញ​ពីរាងកាយផងដែរ។ តែខ្ញី​មានប្រសិទ្ធិភាព​ក្នុង​ការពារ និងធ្វើឲ្យ​ស្បែក​ក្មេងជាងវ័យ។ អ្នកអាច​ប្រើវាដើម្បី​លាងសម្អាត​ផ្ទៃមុខ​របស់អ្នក។ អ្នកនឹង​បានឃើញ​ពីភាពខុសប្លែក, ស្បែកអ្នក​នឹងសស្រស់ថ្លា ក្មេង​ជាងវ័យ ហើយ​​តែខ្ញី​ក៏អាច​ជួយរំលាយ​ជាតិខ្លាញ់​បានដែរ។
អ្នកអាច​ធ្វើតែខ្ញីបាន ដោយអ្នក​គ្រាន់តែហាន់ខ្ញី​ជាចំណិតៗ រួចដាក់​វាចូលទៅ​ក្នុងទឹកក្តៅ ហើយចាក់ទៅ​ក្នុងប៉ាន់ គឺអាច​ផឹកវា​ទាំងក្តៅ​ៗពេញមួយថ្ងៃ។ ដើម្បី​ទទួល​លទ្ធផល​បាន​កាន់តែប្រសើរ អ្នក​គួរទទួលទានវា​ឲ្យបាន​កន្លះម៉ោង​មុនពេលអាហារ។ 
រូបមន្តខាង​លើនេះ សម្រាប់អ្នក​ដែលចង់​សម្រកទម្ងន់​បានច្រើន​ក្នុងរយៈ​ពេលដ៏ខ្លី៕
ដោយ៖ ដារ៉ា
ប្រភព៖ healthylifestyleteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទទួលទានភេសជ្ជៈនេះ​ ជួយឲ្យ​មាន​រាងស្អាតក្នុងរយៈពេល​ដ៏ខ្លី