ពួក​ហ្វ៊ី​លី​ពី​ន​លើកគ្នា​ទៅ​កាន់​កោះ​មួយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ជនជាតិ​ហ្វ៊ី​លី​ពី​ន​ប្រមាណ​ជា​៥០​នាក់ ភាគច្រើន​ជា​និស្សិត​បាន​នាំ​គ្នា​ជិះ​នាវា​មួយ​គ្រឿង​ទៅ​កាន់​កោះ​មួយ​នៃ​ប្រជុំ​កោះ​ស្ប្រា​ត​លី ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រុង​ម៉ា​នី​ស ទាមទារ​អធិបតេយ្យភាព​ដូច​ចិន​ដែរ ។

ពួក​បា​តុ​ុ​ករ​ទាំងនេះ​បាន​ទៅ​ដល់​កោះ PAGASA កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ដើម្បី​បរិហារ​ចំពោះ​អ្វី​ដែល​ពួក​គេ​យល់​ថា ការ​លុកលុយ​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​លើ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ហ្វ៊ី​លី​ពី​ន ។ ពួក​គេ​មាន​បំណង​បោះជំរំ​រយៈពេល​៣​ថ្ងៃ​លើ​កោះ​នេះ​មុន​ពេល​វិល​ត្រឡប់​មក​វិញ ។ រដ្ឋាភិបាល និង​កងទ័ព​ហ្វ៊ី​លី​ពី​ន​ប៉ុនប៉ង​បញ្ចុះបញ្ចូល​ពួក​គេ​ឱ្យ​កុំឱ្យ​ធ្វើ​ដំណើរ​ស្នេហា​ជាតិ​ទៅ​កាន់​កោះ​នេះ ដោយ​គូសបញ្ជាក់​ថា ព្យុះ​មួយ​ទើប​វាយប្រហារ​នា​ពេល​ថ្មី​ៗ​នេះ​លើ​តំបន់​នោះ ។ ម្យ៉ាងវិញទៀត ក្រុង​ម៉ានីល​ក៏​ខិតខំ​ផង​ដែរ​រំងាប់​ភាព​តានតឹង បណ្តាល​មក​ពី​ការ​វាតទី​យ៉ាង​ឆាប់រហ័ស​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​នៅ​ទីនោះ​ក្រុង​ប៉េ​កាំ​ង​បាន​កសាង​កូន​កោះ​សិប្បនិមិត្ត​ដល់​ទៅ​៧ ។

សំណុំរឿង​នេះ​ត្រូវ​បាន​ហ្វ៊ី​លី​ពី​ន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការក្រុង​ឡា​អេ ក៏​ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​ធ្វើ​ពហិការ​លើ​នីតិវិធី​នេះ ៕