Ronaldo​ហាត់​កាយសម្ព័ន្ធ​ត្រៀមកម្លាំង​ជួយ​ក្លិប Real Madrid នៅ​ថ្ងៃ​ទី​30 ធ្នូ

Cristiano Ronaldo ខ្សែបម្រើ​ឆ្នើម​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​យក​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​Christmas កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ចូល​ហាត់ប្រាណ​នៅ​ក្លិប​កាយសម្ព័ន្ធ​ត្រៀមកម្លាំង​ចូល​លេង​ឱ្យ​ក្លិប Real  Madrid  ក្រោយ​ពេល​ឆ្លងកាត់​ការ​ឈប់​សម្រាក​រយៈពេល​១០​ថ្ងៃ ។

ការ​ប្រកួត​ក្របខ័ណ្ឌ LaLiga អេ​ស្ប៉ា​ញ ក្នុង​រដូវ​កាល​២០១៥-២០១៦ វគ្គ​ទី​២ នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៣០​ធ្នូ ខណៈ​ពេល​ក្លិប​Real Madrid នឹង​ជួប​ជាមួយ​ក្លិប​Real Sociedad ក្នុង​ទឹកដី Santiago Bernabeu ក្នុង​បំណង​រក​ឱ្យ​បាន​៣​ពិន្ទុ​ដើម្បី​កាត់​បន្ថយ​គម្លាត​២​ពិន្ទុ​ពី​ក្លិប​Barcelona​ដែល​ស្ថិត​នៅ​កំពូល​តារាង ៕