ប្រមុខ​រដ្ឋាភិបាល សម្រេច​ឲ្យ​ឈប់​យកលុយ​ពីអ្នកធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​

​នៅ​យប់​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ​២០១៥ យប់មិញ​នេះ ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បា​នស​សេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​ថា រដ្ឋាភិបាល​បានសម្រេច​ទិញយក​ការវិនិយោគ​ទាំងមូល ​នៃ​ផ្លូវ​វេ​ង​ស្រេង​មកកាន់​កាប់​ទាំងស្រុង​វិញ ចាប់ពីពេលនេះ​តទៅ​។​ដោយ ប្រជាពលរដ្ឋ ដែល​រស់នៅ​អម សង្ខាង ឬ​តាមបណ្តោយ​ផ្លូវ​វេ​ង​ស្រេង ដែល​ធ្វើដំណើរ​តាមផ្លូវ​នេះ ឈប់​បង់ប្រាក់​ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ​។​

ប្រមុខ​រដ្ឋាភិបាល សម្រេច​ឲ្យ​ឈប់​យកលុយ​ពីអ្នកធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​

សម្តេច​តេ​ជោ ហ៊ុន សែន បា​នស​សេរ នៅលើ​ទំព័រ Facebook ផ្ទាល់ខ្លួន​របស់​សម្តេច កាលពី​យប់ ​ថ្ងៃទី ២៧ ខែធ្នូ ថា «​ខ្ញុំ​ជូន​ផ្លូវ​វេ​ង​ស្រេង​ជា​កាដូ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ ដោយ​គ្មាន​បង់លុយ ​តទៅទៀត​។ ខ្ញុំ​បាន​មើលឃើញ​កាន់តែច្បាស់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង ទាំង​ពលរដ្ឋ រស់នៅក្នុង​តំបន់​វេ​ង​ស្រេង និង​ពលរដ្ឋ​នៅ​ទូទាំង​រាជធានី ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​នេះ​។​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​អរគុណ ពលរដ្ឋ ដែល​បាន​សរសេរ​ផ្តល់ព័ត៌មាន​ពិត​មកកាន់ Facebook របស់ខ្ញុំ អំពី​បញ្ហា និង​ការព្រួយបារម្ភ​ទាំងឡាយ ដែល​បងប្អូន​កំពុងជួបប្រទះ​នៅលើ​កំណាត់​ផ្លូវ​នេះ​។​

ប្រមុខ​រដ្ឋាភិបាល សម្រេច​ឲ្យ​ឈប់​យកលុយ​ពីអ្នកធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​

​សម្ដេច​បាន​បន្តថា «​ខ្ញុំ​បាន​បញ្ជា​ទៅ​សាលាក្រុង និង​ក្រុមហ៊ុន​ឯកជន ត្រូវ​បញ្ឈប់​យកលុយ​ទាំងស្រុង ចាប់ពី​ពេលចេញ​សេចក្តីជូនដំណឹង​នេះ ហើយ​ចាប់ពីពេលនេះ​តទៅ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង ​អ្នកធ្វើដំណើរ​ទូទៅ​គឺ​ឈប់​បង់ប្រាក់​តទៅទៀត​ហើយ​។​នេះ​គឺជា​កាដូ សម្រាប់​បងប្អូន​ជនរួមជាតិ នៅក្នុង​ឆ្នាំ​ថ្មី ២០១៦ នេះ​»​។​

ប្រមុខ​រដ្ឋាភិបាល សម្រេច​ឲ្យ​ឈប់​យកលុយ​ពីអ្នកធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​

​ប៉ុន្តែ​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ ភូមិ​ន្ន​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​« ចាប់ពីពេលនេះ តទៅ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​គឺ​លែង​បង់លុយ ដូច​កាលពីពេល ​មុនទៀ​ត​ហើយ​។​ហើយ​សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ទិញ Sticker យកទៅ​បិទ​រថយន្ត សម្រាប់ធ្វើដំណើរ​តាមផ្លូវ​នេះ​រួចហើយនោះ សូម​យកមក​ទូទាត់ យកលុយ​ពី​សាលាក្រុង​វិញ​»​។​

ប្រមុខ​រដ្ឋាភិបាល សម្រេច​ឲ្យ​ឈប់​យកលុយ​ពីអ្នកធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​

ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​បញ្ចប់​ការយក​លុយ​ថ្លៃ រថយន្ត​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​នោះ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ ធ្នូ​នេះ អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ បានសហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ស្ថាបនា​ផ្លូវ​វេ​ង​ស្រេង បាន​ចុះទៅ​កាន់​បញ្ជរ​បង់ប្រាក់ លើផ្លូវ​វេ​ង​ស្រេង ដើម្បី​ជម្រាបជូន​ប្រជាពលរដ្ឋ​បន្ថែម ជុំវិញ​ការបញ្ឈប់​ការយកថ្លៃ រថយន្ត​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​តទៅទៀត​៕​សុទ្ធ គឹម​សឿន​