គិលានុបដ្ឋាយិកាម្នាក់ ត្រូវជនល្មើស ចាប់ធ្វើចំណាប់ខ្មាំង និងអាករសម្លាប់

ចិន៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ វេលាម៉ោងប្រហែល ៤ល្ងាច ដោយជនល្មើសមានអាយុខ្ទង់ ៣៨ឆ្នាំ បានចូលមន្ទីរពេទ្យខេត្ត គ័ងដុង និងចាប់គិលានុបដ្ឋាយិកា ឈ្មោះ Li Haiyan ដោយប្រើកាំបិតភ្ជង់-ក ធ្វើជាចំណាប់ខ្មាំង។

នៅពេលកើតហេតុ សន្តិសុខយាមមន្ទីរពេទ្យ បានបិទទ្វាររបងកុំឲ្យជនល្មើសចេញទៅក្រៅបាន ប៉ុន្តែជនល្មើសបានចាប់ផ្តើមអារ-កគិលានុបដ្ឋាកយិកាបន្តិចម្តងៗ ទើបសន្តិសុខព្រមបើកទ្វារ។ បន្ទាប់មកជនល្មើស បានបើកឡានយ៉ាងលឿន នាំស្ត្រីរងគ្រោះទៅឆ្ងាយពីមន្ទីរពេទ្យ ក្រោមការប្រដេញយ៉ាងប្រកៀកប្រកិត ពីសំណាក់ក្រុមប៉ូលិសចិន។

ចុងក្រោយ ប៉ូលិសក៏ស្ទាក់ចាប់បានជនល្មើសបានសំរេច ខណ:ដែលស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗផងដែរ តែជាអកុសល នាងបានស្លាប់បាត់បង់ជីវិត ដោយសារតែរបួសធ្ងន់ធ្ងរពេក នៅត្រង់ ក ឆ្អឹងខ្នង និងលលាដ៏ក្បាល។

យោងតាមសម្តីបងប្រុសគិលានុបដ្ឋាយិការងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនល្មើសបាននាំយកកូនប្រុសគេ មកឲ្យប្អូនស្រី (ជនរងគ្រោះ) របស់ខ្លួនមើល ហើយនាងបានជួយនាំក្មេងប្រុសនោះ ទៅរកគ្រូពេទ្យផងដែរ។ យ៉ាងណាមិញ ស្រាប់តែក្រោយមក ជនល្មើសបានស្រែកដាក់គិលានុបដ្ឋាយិកា រងគ្រោះថា៖ "នាងបានចាក់ថ្នាំពុលឲ្យកូនរបស់ខ្ញុំ!"។

ទោះជាយ៉ាងណាក៏ដោយ ខាងមន្ទីរពេទ្យបានច្រានចោល ចំពោះការអះអាងខាងលើ និងបញ្ជាក់ថា ខាងមន្ទីរពេទ្យមិនបានរកឃើញកំណត់ត្រា ជនល្មើសនាំសមាជិកគ្រួសាររូបណាម្នាក់ មកកាន់មន្ទីរពេទ្យនោះទេ។ ករណីនេះ កំពុងស្ថិតក្រោមការសុើបអង្កេត របស់ប៉ូលិសនៅឡើយ ផងដែរ៕

គិលានុបដ្ឋាយិកាម្នាក់ ត្រូវជនល្មើស ចាប់ធ្វើចំណាប់ខ្មាំង និងអាករសម្លាប់

 

គិលានុបដ្ឋាយិកាម្នាក់ ត្រូវជនល្មើស ចាប់ធ្វើចំណាប់ខ្មាំង និងអាករសម្លាប់
គិលានុបដ្ឋាយិកាម្នាក់ ត្រូវជនល្មើស ចាប់ធ្វើចំណាប់ខ្មាំង និងអាករសម្លាប់
គិលានុបដ្ឋាយិកាម្នាក់ ត្រូវជនល្មើស ចាប់ធ្វើចំណាប់ខ្មាំង និងអាករសម្លាប់

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត