មេដឹកនាំថៃ៖ គ្មានការកាត់ក្តី ឡើងវិញ ចំពោះកម្មករភូមា ដែលត្រូវបាន កាត់ទោស ប្រហារជីវិត

បាងកក៖ ឆ្លើយតបទៅនឹង ការតវ៉ា របស់ប្រជាជនភូមា ដែលឈានដល់ថ្នាក់ បិទស្ថានទូតថៃ ប្រចាំទីក្រុង រ៉ង់ហ្គូន នោះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ នេះ បានចេញមុខច្រានចោល ទាំងស្រុង នូវការ ទាមទារនានា ពីក្រុមអ្នកតវ៉ា នៅមីយ៉ាន់ម៉ា ឲ្យ តុលាការថៃ កែប្រែសេចក្តីសម្រេច ដែលបានកាត់ទោស ប្រហារជីវិត កម្មករចំណាកស្រុកភូមា ២ នាក់ ពីបទរំលោភ និង សម្លាប់ នោះឡើងវិញ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងតាមសម្តី នាយករដ្ឋមន្ត្រីថៃ ថ្លៃងនៅថ្ងៃចន្ទ នេះទៀតថា “គ្មានសាលក្រម តុលាការ ឯណា ដែលអាច ពិនិត្យឡើងវិញ ឬ សម្រេចចិត្តម្តងទៀត ទៅកើត នោះទេ។ តើវាជាទង្វើដែល មានន័យដូចម្តេច ចំពោះប្រឆាំងនឹងសាលក្រមតុលាការបែបនេះ? តើនៅ មីយ៉ាន់ម៉ា គេអាចផ្ទេររឿងក្តីនេះ ទៅកាន់សាលាឧទ្ធណ៍ តាមផ្លូវណា?”

គួរបញ្ជាក់ថា ជនជាតិមីយ៉ាន់ម៉ា រួមទាំងព្រះសង្ឃ រាប់រយអង្គ/នាក់ បានប្រមូលផ្តុំគ្នា នៅពីមុខ ស្ថានទូតថៃ ប្រចាំ ទីក្រុងរ៉ង់ហ្គូន រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីប្រឆាំងទៅនឹង សាលក្រមរបស់ តុលាការថ្នាក់ខេត្ត សាមុយ របស់ប្រទេស ដែលកាត់ទោសប្រហារជីវិត កម្មករចំណាក ស្រុករបស់មីយ៉ាន់ម៉ា ទីមួយឈ្មោះ Zaw Lin និង Wai Phyo លើករណី រំលោភ និង សម្លាប់ស្ត្រីជនជាតិអង់គ្លេស នៅតាវ ភាគខាងត្បូងប្រទេសថៃ កាលពីឆ្នាំ ២០១៤។
យ៉ាងណាក៏ដោយ កាលពីចុងសប្តាហ៍មុននេះ មន្ត្រីទូតតំណាងថៃ នៅទីក្រុងរ៉ង់ហ្គូន បាន សន្យាថា នឹងនាំយក ការទាមទារ របស់ប្រជាជនភូមាទាំងនោះ ទៅទូលថ្វាយព្រះមហាក្សត្រ ថៃ ឲ្យបានលឿនបំផុត តាមដែលអាចធ្វើ ទៅរួច។ បន្ថែមពីនេះ ស្ថានទូតថៃ ក៏បានស្នើឲ្យ ជនជាតិថៃ នៅមីយ៉ាន់ម៉ាទាំងអស់ មានការប្រុងប្រយ័ត្ន ពី សុវត្ថិភាព ផ្ទាល់ខ្លួនផងដែរ៕

មេដឹកនាំថៃ៖ គ្មានការកាត់ក្តី ឡើងវិញ ចំពោះកម្មករភូមា ដែលត្រូវបាន កាត់ទោស ប្រហារជីវិត