អភិបាលរាជ ធានីភ្នំពេញ កំពុងរៀបចំលិខិត ប្រកាសឈប់យក ប្រាក់ពីពលរដ្ឋ នៅផ្លូវវេងស្រេង

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បាននិងកំពុងរៀបចំ លិខិតផ្លូវការមួយ ដើម្បីប្រកាសថា ឈប់យកលុយ ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ផ្លូវវេងស្រេង។ នេះបើ យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញ។

ការរៀបចំនេះបានធ្វើឡើងបន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទិញយកការវិនិយោគ ទាំងមូលនៃផ្លូវ វេងស្រេង មកកាន់កាប់ទាំងស្រុងវិញ។

 លោក ប៉ា សុជាតិវង្ស ក្រោយពីបានទទួល បញ្ជាផ្ទាល់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចាត់តាំងឲ្យមន្រ្តីរៀបចំ លិខិតមួយ នេះជាផ្លូវការ ។

ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅគឺឈប់បង់ប្រាក់តទៅទៀតហើយ ។ នេះគឺជា កាដូ របស់សម្ដេចនាយករដ្ឋមន្រ្តីជូនបងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ នេះ ហើយបងប្អូននិងសន្សំ បានប្រាក់ ដែលធ្លាប់បង់ថ្លៃផ្លូវមកលើកកំពស់ជីវភាពក្នុងក្រុមគ្រួសារវិញ៕

អភិបាលរាជ ធានីភ្នំពេញ កំពុងរៀបចំលិខិត ប្រកាសឈប់យក ប្រាក់ពីពលរដ្ឋ នៅផ្លូវវេងស្រេង

អភិបាលរាជ ធានីភ្នំពេញ កំពុងរៀបចំលិខិត ប្រកាសឈប់យក ប្រាក់ពីពលរដ្ឋ នៅផ្លូវវេងស្រេង