អង្គការ ធុរជនម៉ាឡេស៊ី ជួបជាមួយ ធុរជនខ្មែរឥស្លាម ពិភាក្សាគ្នា ដើម្បីពង្រឹងភាព ជាសហគ្រិន

ភ្នំពេញ៖ អង្គការធុរជន របស់ម៉ាឡេស៊ី និងធុរជនខ្មែរឥស្លាម កាលថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៥ នាសណ្ឋាគាររំដួល បានជួយគ្នា ដើម្បីប្រជុំពិភាក្សា ដើម្បីពង្រឹងភាពជាសហគ្រិន និងចែករំលែកបទពិសោធន៍ ក្នុងឱកាសធ្វើអាជីវកម្មទទួលភាពជោគជ័យ។

កិច្ចប្រជុំនេះ គឺជាលើកទី៣ហើយ រវាងអង្គការសហគមន៍ជាតិម៉ាឡេស៊ី (Angkasa) និងបណ្តាញធុរជនខ្មែរឥស្លាម (CBN) ក្នុងគោលបំណង ដើម្បីផ្តល់អំណាច ដល់សហគ្រិនជនជាតិម៉ូស្លីម នៅប្រទេសកម្ពុជា ក្នុងការពង្រឹងភាពជាសហគ្រិន និងភាពជោគជ័យរបស់យុវជនមូស្លីម នៃការធ្វើអាជីវកម្មដែលគ្រប់គ្រង ដោយការបង្កើតវេទិកាមួយសម្រាប់បណ្តាញធុរជន, ការចែករំលែកបទពិសោធន៍, ការរៀនសូត្រក្នុងការទទួលបាននូវព័ត៌មាន និងឱកាសអាជីវកម្មពីគ្នាទៅវិញទៅមក ដោយហេតុនេះអាចរួមចំណែកដល់ការងារ ដែលមានផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលកសាងសេដ្ឋកិច្ច របស់យុវជនជំនាន់ក្រោយ សម្រាប់ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក ម៉ាត់ យូណេះ ប្រធានបណ្តាញធុរជនខ្មែរឥស្លាម។

លោក ឡា សាលីន អគ្គលេខាធិការ CBN បានលើកឡើងថា បណ្តាញធុរជនខ្មែរឥស្លាម បានបើកដំណើរការនៅខែកញ្ញាឆ្នាំ២០១៥ ដោយក្រុមសហគ្រិនកម្ពុជាមូស្លីមជាច្រើននាក់ ដែលមកពីវិស័យនានា នៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា បណ្តាញធុរជនខ្មែរឥស្លាមនេះ បង្កើតឡើងដើម្បីជួយឧបត្ថម្ភសហគមន៍ ពាណិជ្ជកម្មមូស្លីមកម្ពុជា ទាំងនៅក្នុងស្រុកនិងអន្តរជាតិ។ គោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់ការនាំចេញ និងការវិនិយោគនៅកម្ពុជា ព្រមទាំងដើម្បីជួយក្នុងការបង្កើត ឱ្យមានបរិការនៃការប្រព្រឹត្ដ នៅក្នុងប្រទេសកម្ពុជា សម្រាប់វិនិយោគិនបរទេស។

លោកឧញ៉ា ហាជី មូហាំម៉ាត់អាលី ហាសាន់ ប្រធាន Angkasa បានលើកឡើងថា ការជួបជុំនៅថ្ងៃនេះ ដើម្បីបង្កើតទំនាក់ទំនងជាមួយ ប្រភពសេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេស រីឯមួយទៀត មានគោលបំណងដើម្បីប្រមូលទិន្នន័យ ដែលទាក់ទងទៅនឹង ការអភិវឌ្ឍសហគ្រាសមូស្លីម ដើម្បីដើរតួជាកាតាលីករ ក្នុងការតភ្ជាប់សហគ្រិនជនជាតិម៉ូស្លីម ដើម្បីកសាងការរួមបញ្ចូលគំនិតគ្នា ដើម្បីផ្ទេរចំណេះដឹងនិងដឹងអំពីរបៀប និងដើម្បីអនុញ្ញាតលទ្ធភាព ទទួលបានឱកាសអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដែលជាសមាជិកអាស៊ាន និងនៅទូទាំងពិភពលោក ដើម្បីផ្តល់នូវមតិយោបល់ និងសេដ្ឋកិច្ចក្នុងស្រុកនិងអន្តរជាតិ និងលើបញ្ហាដែលទាក់ទង ទៅនឹងបរិយាកាសវិនិយោគ ដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

អង្គការ ធុរជនម៉ាឡេស៊ី ជួបជាមួយ ធុរជនខ្មែរឥស្លាម ពិភាក្សាគ្នា ដើម្បីពង្រឹងភាព ជាសហគ្រិន

អង្គការ ធុរជនម៉ាឡេស៊ី ជួបជាមួយ ធុរជនខ្មែរឥស្លាម ពិភាក្សាគ្នា ដើម្បីពង្រឹងភាព ជាសហគ្រិន

អង្គការ ធុរជនម៉ាឡេស៊ី ជួបជាមួយ ធុរជនខ្មែរឥស្លាម ពិភាក្សាគ្នា ដើម្បីពង្រឹងភាព ជាសហគ្រិន