បិទ​វគ្គ​ហ្វិ​ក​ហ្វឺ​ន​បំប៉ន​ជំនាញ​កងទ័ពជើងទឹក ឆ្នាំ​២០១៥ និង​វគ្គ​ជំនាញ​មុជទឹក ស្គូ​បា ជំនា​ន់ទី​១១ នៅ​មូលដ្ឋាន​សមុទ្រ​រាម​

ព្រះសីហនុ: នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ លោកនាយ​ឧ​ត្ត​មនា​វី ទៀ វិញ មេបញ្ជាការ​កង​ទ​ព័​ជើង​ទឹក​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​កងទ័ពជើងទឹក ឆ្នាំ​២០១៥ និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មុជទឹក ស្គូ​បា ជំនា​ន់ទី​១១ នៅ​បញ្ជាការដ្ឋាន​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​។​
          
​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា មេបញ្ជាការ​មូលដ្ឋាន​ស​មុ​ទ្រ​រាម បាន​ថ្លែងថា
​ចំពោះ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​ការ​អន្តរជាតិ មូលដ្ឋាន​សមុទ្រ​រាម​ទទួលបាន​នូវ​ការទំនាក់ទំនង​រវាង​ប្រទេសជិតខាង ដូចជា វៀតណាម ថៃ បានល្អ​ប្រសើរ​ប្រកបដោយ​ជោគជ័យ​។ ក្រៅពី​បង្ក្រាប​បទល្មើស ក៏​មានការ​ណាត់ជួប​ប្រជុំ​ពិភាក្សាគ្នា ក្នុង​គោលដៅ​រឹតចំណង​សាមគ្គីភាព​ឲ្យ​កាន់តែ​ល្អ​បន្តទៀត​។​
         
​ចំណែក​លោកនាយ​ឧ​ត្ត​មនា​វី ទៀ វិញ បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​កងកម្លាំង​ហ្វឹកហាត់ ក៏​ដូច នាយ ពលទាហាន​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​ទាំងអស់​ថា បន្ទាប់ពី​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​អស់​រយៈពេល ច្រើន​ខែ កន្លងមក នាយទាហាន​ពលទាហាន​ទាំងអស់ ត្រូវតែ​យក​ជំនាញ​ទាំងនោះ មក​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​។​
 
​មុនពេល​បិទ​បញ្ចប់​នៃ​ពិធី​នោះ លោកនាយ​ឧ​ត្ត​មនា​វី ទៀ វិញ បាន​ចែក​វិ​ញ្ញាប​ន័​ប​ត្រ​ជូន​ដល់​សិក្ខាកាម​​ច្រើន​នាក់​ផងដែរ​៕  

បិទ​វគ្គ​ហ្វិ​ក​ហ្វឺ​ន​បំប៉ន​ជំនាញ​កងទ័ពជើងទឹក ឆ្នាំ​២០១៥ និង​វគ្គ​ជំនាញ​មុជទឹក ស្គូ​បា ជំនា​ន់ទី​១១ នៅ​មូលដ្ឋាន​សមុទ្រ​រាម​

បិទ​វគ្គ​ហ្វិ​ក​ហ្វឺ​ន​បំប៉ន​ជំនាញ​កងទ័ពជើងទឹក ឆ្នាំ​២០១៥ និង​វគ្គ​ជំនាញ​មុជទឹក ស្គូ​បា ជំនា​ន់ទី​១១ នៅ​មូលដ្ឋាន​សមុទ្រ​រាម​