ឃាត់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​ម្នាក់ និង​អ្នក​សេព​គ្រឿងញៀន​បីនាក់​ទៀត​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ គ្រឿងញៀន​ម្នាក់ ក្រោយពី​បាន​ឃាត់ខ្លួន​ជន​សេព​គ្រឿងញៀន​បីនាក់។​ ការឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ខាងលើនេះ សមត្ថកិច្ច​ធ្វើឡើង​នៅវេលា​ម៉ោងជាង​៨​ព្រឹក​ក្នុង​ថ្ងៃទី​២៨​ធ្នូ​នៅ​ចំណុច​គីឡូម៉ែត្រ​២​ក្បែរ​សណ្ឋាគារ​មេគង្គ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង។ 

​    ​សូមបញ្ជាក់ថា​៖​កាល​ថ្ងៃទី​២៧​ធ្នូ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សេព​គ្រឿងញៀន​បីនាក់ នៅវេលា​ម៉ោង​១៦​និង​៣០​នាទី ស្ថិតក្នុង​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ គ្រានោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​សំភារៈ​ជក់​១​ឈុត ម៉ូតូ​១​គ្រឿង​។ ក្រោយ​ឃាត់ខ្លួន​ជន​សេព​គ្រឿងញៀន​​បីនាក់​រួចមក នៅ​ថ្ងៃទី​២៨​ធ្នូ​សមត្ថកិច្ច​ជំនាញ​ក៏​ឈានទៅរក​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ទៀត នៅ​គីឡូម៉ែត្រ​២​ក្នុងភូមិ​រាជា​នុ​កូ​ល កណ្តាល​ក្រុង​ស្ទឹងត្រែង។​

​    ​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​៖​ជន​សេព​គ្រឿងញៀន​បី នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ជំហាន​ដំបូង​នោះ ទី​១​ឈ្មោះ​រស់ មករា ហៅ​តឿ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក សង្កាត់​/​ក្រុង​ស្ទឹងត្រែង។ ​ទី​២​ឈ្មោះ​ម៉ម តារា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ។​ទី​៣​ឈ្មោះ​សុខ ឡាំ អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​កណ្តាល ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។​ចំណែកឯ​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ទៀត​ឈ្មោះ​ស៊ុន តូ​យ អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយមាស ស្រុក​បន្ទាយមាស ខេត្តកំពត ។​បច្ចុប្បន្ន​រស់នៅ ភូមិ​រាជា​នុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង ។​

​    ​ក្រោយ​ការសាកសួរ និង​ធ្វើ​កំណត់ហេតុ​រួចមក សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាននិងកំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៤​នាក់​នេះ​ទៅកាន់​តុលាការ ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់ ៕

​    ​