លោក​ហ៊ុន សែន ប្រកាស​កាត់​ដៃ​ស្ដាំ​ចោល បើ​ស៊ី​ញ៉េ​លើ​សំណើ​លើក​លែង​ទោស​លោក​សម រង្ស៊ី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកហ៊ុន សែន នៅ​ថ្ងៃ​ព្រឹក​ចន្ទ​នេះ បាន​ប្រកាស​ថា នឹង​កាត់​ដៃ​ស្ដាំ​របស់​ខ្លួន​ចោល​ប្រសិន​បើ​លោក​ចុះ​ហត្ថលេខា​លើ​សំណើ​លើក​លែង​ទោស​ជា​ថ្មី​ដល់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ លោក​នាយក​រដ្ឋមន្ត្រី ប្រកាស​ដូច្នេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ។