គ្រូ Tottenham អះអាង​ថា​មិន​លក់​ខ្សែ​ប្រយុទ្ធKane ជា​ដាច់​ខាត

គ្រូ Tottenham អះអាង​ថា​មិន​លក់​ខ្សែ​ប្រយុទ្ធKane ជា​ដាច់​ខាត

លោក Mauricio Pochettino គ្រូ​បង្វឹក​របស់​ក្រុម Tottenham បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ Harry Kane មិនមែន​សម្រាប់​លក់​នោះ​ទេ បើ​ទោះ​ជា​ក្លិប​ណា​មួយ​ហ៊ាន​ឲ្យ​តម្លៃ​ថ្លៃ​ប៉ុន្មាន​ក៏​ដោយ។

 

Kane កំពុង​ឡើង​ជើង​គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន​ ក្រោយ​រក​បាន​២​គ្រាប់​ទល់​នឹង Norwich កាល​ពី​ថ្ងៃសៅរ៍ ​ជា​គ្រាប់​បាល់​​គម្រាប់​ ​១១គ្រាប់​ ​របស់​ខ្លួន​នៅ​រដូវកាល​នេះ ខណៈ​នៅ​រដូវកាល​ចាស់​ខ្សែប្រយុទ្ធ​វ័យ ២២​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​បាន ៣១គ្រាប់​គ្រប់​កម្មវិធី​ឲ្យ​មាន់​ខ្នាយ​មាស។

 

គ្រូ Tottenham អះអាង​ថា​មិន​លក់​ខ្សែ​ប្រយុទ្ធKane ជា​ដាច់​ខាត

 

ដោយ​ឃើញ​កូន​ក្រុម​កំពុង​ឡើង​ជើង​ដូច្នេះ លោក Pochettino បាន​និយាយ​ថា៖ “គ្មាន​តម្លៃ​ណាអាច​ចរចា​ទិញ Kane បាន​នោះ​ទេ គេ​មិនមែន​សម្រាប់​លក់ មិន​ថា​ក្នុង​តម្លៃ​ប៉ុន្មាន​ក៏​ដោយ”។

 

បន្ទាប់ពី Manchester United បរាជ័យ​ក្រោម​ថ្វី​ដៃ Stoke ហើយ Crystal Palace ស្មើ​គ្នា​នឹង Bournemouth ធ្វើ​ឲ្យ​ក្រុម​របស់​លោក Pochettino រំកិល​ឡើង​មក​ចំណាត់ថ្នាក់​លេខ៤ ក្នុង​តារាង Premier League។ នៅ​ប្រកួត​បន្ទាប់ Tottenham Hotspur នឹង​ប៉ះ​ក្រុម Watford ​​ថ្ងៃ​ចន្ទ​នេះ​វេលា​ម៉ោង ១០​យប់៕

 

ចុចអាន៖ Pato ចង់​មក Premier League តែ​មិន​ចង់​លេង​ឲ្យ Liverpool និង Spurs

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc