រឿង “​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​” ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​

នៅពេលដែល​វិស័យ​ភាពយន្ត​ភាគ​ខ្មែរ​ ទទួលបាន​ការលើក​ស្ទួយ​ពី ​ក្រសួង​ពាក់ព័ន្ធ បាន​ចាត់វិធានការ​ឱ្យ​គ្រប់​ស្ថានីយទូរទស្សន៍ ចាក់ផ្សាយ​ភាពយន្ត​ខ្មែរ​នៅ​ម៉ោង​មាស គេ​ស ង្ខេ​ត​ឃើញថា សកម្មភាព​នេះ​មិន​ត្រឹមតែ​ទទួលបាន​ការ​សារ​ទរ​ពី​សំណាក់​ប្រជា​ប្រព​រដ្ឋ សិល្បករ សិល្បៈការិនី​ប៉ុណ្ណោះ​ទេ​។ សូម្បីតែ​បណ្តា​ផលិតកម្ម​ក្នុង​ស្រុង ក៏​បង្ហាញ​ក្តី​រីករាយ​នឹង ចំណាត់ ការ​នេះ និង​បានដាក់​ផែនការ​បង្កើន​ការផលិត​ថែមទៀត​ផងដែរ​។​

រឿង “​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​” ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​

យ៉ាងណាមិញ​ដូចជា​ផលិតកម្ម រស្មី​ស្ទឹងសែន ដែល​គេ​ស្គាល់​ថា ជា​ផលិតកម្ម ធ្លាប់តែ​ផលិត​បទ​ចម្រៀង ក៏បាន​ងាក​មក​ផលិត​ខ្សែភាពយន្ត​ភាគ ដើម្បី​ចាក់ផ្សាយនៅ​ស្ថានីយទូរទស្សន៍ CTV8 HD បន្ថែម​មួយ​រឿង​ទៀត​ផងដែរ​។ នៅពេលដែល​ខ្សែភាពយន្ត​ភាគ ទី​០១ របស់​ផលិតកម្ម​មួយ​នេះ ទើប​បញ្ចប់​ការថត និង​ត្រៀម​ចាក់ផ្សាយ​នៅ​ថ្ងៃទី​០៤ ខែម​កា​រា ឆ្នាំ​២០១៦​ខាងមុខនេះ​។

រឿង “​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​” ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​

លើសពីនេះទៅទៀត កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថ្ងៃទី​២៧ ខែធ្នូ ម្សិលមិញ​នេះ ផលិតកម្ម រស្មី ស្ទឹងសែន ក៏បាន​ធ្វើ​ពិធីសែនក្រុងពាលី​ថត​ខ្សែភាពយន្ត​ភាគ​ទី​០២ រឿង “​បំណុល​ប្រាក់ ជំ ពាក់​ស្នេហ៍​” ដែល​និពន្ធ ដោយ​លោក វិ​ច្ឆ័​យ សុ​ភី សម្រាប់​ចាក់​បញ្ចាំង​នៅ​ស្ថានីយ ទូរ ទស្សន៍ CTV 8HD បន្តទៀត​ផងដែរ​។ បញ្ជាក់​ក្នុង​កម្ម​ពិធី​ខាងលើនេះ លោក គ្រិន វុទ្ធី ចាងហ្វាង​ផលិតកម្ម រស្មី​ស្ទឹងសែន បាន ប្រាប់ថា ខ្សែភាពយន្ត​រឿង “​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​” នេះ​គឺជា​ខ្សែភាពយន្ត​ភាគ​ទី ០២ របស់​ផលិតកម្ម​លោក ដែល​បាន​ផលិតឡើង សម្រាប់​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូ​រស​ទ្សន៍ TV 8 DH ។

រឿង “​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​” ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​

លោក​បាន​បន្តថា ខ្សែភាពយន្ត​នេះ​មាន​ចំនួន​២៥ ទៅ​៣០​ភាគ សម្តែង​ដោយ កញ្ញា ស៊ីន យូ​ប៊ិន កញ្ញា សូ លីហ្សា លោក ណា​ខុន រួមជាមួយ​តារា​សម្តែង​ល្បីៗ ជា ច្រើន​ទៀត ហើយ​ការចំណាយ​ថត​ខ្សែភាពយន្ត​មួយ​នេះ លោក​បាន​ត្រៀម​ទុន​ជាង​៥ ទៅ ៦​ម៉ឺន​ដុល្លារ ។ ផលិតករ​វ័យក្មេង​រូបនេះ​បាន​បន្តទៀតថា ខ្សែភាពយន្ត​មួយ​នេះ លោក​មិនសូវ​ចំ ណាយ ច្រើនពេក​ទេ ប៉ុន្តែ​សម្រាប់​គុណភាព​រឿងនេះ លោក​នឹង​ផលិត​ឱ្យ​ល្អ​ជាង​រឿង​មុន ក្រុម ការងារ​ផលិត​របស់លោក​មានប​ច្ចេកទេស​ខ្ពស់ ដូច្នេះហើយ​លោក​ក៏​រំពឹង​ទុកជាមុន​ថា នៅ ពេល​រឿងនេះ ចាក់​បញ្ចាំង​នឹង​ទទួលបាន​ជោគជ័យ មាន​អ្នកគាំទ្រ​ច្រើន​៕ ប្រមាញ់ តារា​

រឿង “​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​” ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​

រឿង “​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​” ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​