ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ បើក​ឡាន​តាម​​ផ្លូវ​វេង​ស្រេង​​លែង​បង់​លុយ​ទៀត​ហើយ!

ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ បើក​ឡាន​តាម​​ផ្លូវ​វេង​ស្រេង​​លែង​បង់​លុយ​ទៀត​ហើយ!

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​កាត់​ផ្លូវ​ ចោម​ចៅ-ស្ទឹង​មាន​ជ័យ ​(ផ្លូវ​វេង​ស្រេង) លែង​តម្រូវ​ឱ្យ​បង់​ប្រាក់​ទៀត​ហើយ ចាប់​ពី​ថ្ងៃ​ទី ២៨​ នេះ​តទៅ។ ឯ​អ្នក​ដែល​បាន​ទិញ sticker សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​រួច​ហើយ​ សាលា​រាជធានី​ភ្នំពេញ​នឹង​សង​ប្រាក់​វិញ។

សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ការ​សម្រេច​របស់​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដោយ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ច​សន្យា លើ​កម្រៃ​សេវា​រថយន្ត​គ្រប់​ប្រភេទ៕

 

សូម​អាន​នូវ​សេចក្ដី​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ៖

 

ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ បើក​ឡាន​តាម​​ផ្លូវ​វេង​ស្រេង​​លែង​បង់​លុយ​ទៀត​ហើយ!
អត្ថបទ៖ ណេង ណេង​