IP Man 3 វគ្គ​ថ្មី​របស់​​កុំកុំ និង​ Mike Tyson ចាប់​បញ្ចាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ!

IP Man 3 វគ្គ​ថ្មី​របស់​​កុំកុំ និង​ Mike Tyson ចាប់​បញ្ចាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ!

ខ្សែ​ភាពយន្ត​ក្បាច់​គុន​ចិន IP Man 3 (វគ្គ​៣) ដែល​ប្រិយមិត្ត​កំពុង​ទន្ទឹង​រង់ចាំ​យូរ​មក​ហើយ នឹង​មាន​ចាប់​បញ្ចាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​​នេះ​នៅ​ភ្នំពេញ បន្ទាប់​ពី​ដាក់​បញ្ចាំង​នៅ​ចិន​កាល​ពី​ថ្ងៃ Christmas កន្លង​មក។

 

សម្រាប់​វគ្គ​៣​នេះ តារា​សម្ដែង កុំកុំ បាន​ត្រលប់​មក​គ្រង​តំណែង​តួ​លោក​គ្រូ​តា​ក្បាច់​គុន Wing Chun ហៅ Yip Man ដដែល។ “IP Man 3” ក៏​មាន​ចូលរួម​សម្ដែង​ផង​ដែរ​ពី​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​អាមេរិក Mike Tyson។ Yip Man គឺ​ជា​តួ​អង្គ​ពិត ដោយ​លោក​គឺ​ជា​គ្រូ​ក្បាច់​គុន​ចិន​ដ៏​ល្បីល្បាញ (កើត​ឆ្នាំ ១៨៩៣, ស្លាប់​ឆ្នាំ ១៩៧២) និង​បាន​បណ្ដុះបណ្ដាល​កូន​សិស្ស​ជា​​តារា​ជា​ច្រើន ​រួម​ទាំង​តារា​សម្ដែង Bruce Lee (លី ស៊ាវឡុង)។ Bruce Lee ក៏​បាន​បង្ហាញ​មុខ​ក្នុង​វគ្គ​នេះ​ដែរ តាម​រយៈ​​ជំនួយ​បច្ចេកទេស​កុំព្យូទ័រ។

 

IP Man 3 វគ្គ​ថ្មី​របស់​​កុំកុំ និង​ Mike Tyson ចាប់​បញ្ចាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ!

 

ចង់​ដឹង​ថា សាច់​រឿង​បង្កប់​នូវ​ស្នៀត​ក្បាច់​គុន​ល្អ​មើល​យ៉ាង​ណា ហើយ​កុំកុំ​ប៉ះ​ Mike Tyson មួយ​ណា​ផ្ដួល​មួយ​ណា សូម​កុំ​ភ្លេច​ទៅ​ទស្សនា​​រឿង “IP Man 3″ នៅ​តាម​រោង​ភាព​យន្ត​ធំៗ​នៅ​ភ្នំពេញ​ដែល​នឹង​ចាប់​បញ្ចាំង​ពី​ថ្ងៃព្រហស្បតិ៍ ទី៣១-ធ្នូ ​នេះ​ត​ទៅ៕