កាកបាទក្រហម ខេត្តកោះកុង នាំអំណោយ មនុស្សធម៌ផ្តល់ជូន ពលរដ្ឋ៤៧០ គ្រួសារ នៅអារ៉ែង

កោះកុង៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយស សាខាកាកបាទក្រហម ខេត្តកោះកុង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះរួមនិងក្រុមការងារ បាននាំយកអំណោយ កាកបាទក្រហមខេត្តកោះកុង ផ្តល់ ជូនប្រជាពលរដ្ឋ ៤៧០គ្រួសារក្នុងតំបន់អារ៉ែង។

លោក ប៊ុន លើត ប្រធានកិត្តិយស សាខាកាកាទក្រហម ខេត្តកោះកុង បានឱ្យដឹងថា អំណោយដែលយកមក ផ្តល់ជូន បងប្អូនប្រជាពលរដ្ឋនាតំបន់ អារ៉ែងនៅពេលនេះ គឺទទួលបានតាមរយៈ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ដែលសម្តេចតែងតែគិតគូ ដល់សុខទុក្ខ និងការលំបាលរបស់ ប្រជាពលដ្ឋទូទៅ។

លោកបានបន្តទៀតថា ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឱ្យក្រុមការងារ កាកបាទក្រហមសាខា ខេត្តកោះកុង នាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនផ្តល់ជូន ប្រជាពលរដ្ឋ៤៧០គ្រួសារ នៅក្នុងតំបន់ អារ៉ែង ជាមួយគ្នានោះក៏បានផ្តល់ សម្ភារៈសិក្សាមួយចំនួនដល់ សិស្សាសាលាបឋមសិក្សា សំរោងផងដែរ។

ក្នុងឱកាសនោះដែរ លោក ប៊ុន លើត អភិបាលខេត្តកោះកុង ក៏បានកោតសរសើដល់ សមាជិកចលនាយុវជន កម្ពុជា ក្រុម១៥៧ ដែលបានរួមជួយដល់ កិច្ចការងារមនុស្សធម៌ នៅតំបន់អារ៉ែងកន្លងមក ហើយថ្មីៗនេះក្រុមយុវជន ១៥៧ បានជួយសាងសង់សាលារៀន៤ខ្នង សម្រាប់ក្មេងៗបាន សិក្សារៀនសូត្រផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ៤៧០គ្រួសារ ដែលបានទទួលអំណោយ មនុស្សធម៌ពីកាកបាទក្រហម សាខាខេត្ត កោះកុង ពួគាត់មកពីឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ ៕