ប្រកាស​ទទួល​ស្គាល់​ប្រធាន​សមា​គម​អតីត​យុទ្ធ​ជន​កម្ពុជា​ប្រចាំ​ស្រុក​កំពង់​សិលា និង​ស្រុក​ព្រៃនប់

ខេត្ត​ព្រះ​សីហនុ​ ៖ លោក​វរ​សេនីយ៍​ត្រី សំ សាមាន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំពង់​សិលា​ និង​លោក​វរ​សេនីយ៍​ត្រី​ ញ៉ែ​ម ចំរើន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​នប់​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​ប្រធាន​សមា​គម​អតីត​យុទ្ធ​ជន​កម្ពុជា​ប្រចាំ​ស្រុក​ និង​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋ​បាល​គ្រប់​ប៉ុស្តិ៍​ទាំង​២​ស្រុក ទទួល​ស្គាល់​ជា​សមា​ជិក​។

​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ នេះ នៅ​សាលា​ស្រុក​កំពង់​សិលា​ និង​រសៀល​នៅស្រុក​ព្រៃ​នប់​ ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ហេង ប៊ុន​ទី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ និង​ជា​ប្រធាន​សមា​គ​​ម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ព្រះ​សីហនុ​ ៕