ទីបំផុត លោក អាបេ ព្រមសុំទោស កូរ៉េខាងត្បូង ដើម្បីសម្រេចកិច្ចព្រមព្រៀង បញ្ចប់បញ្ហាប្រវត្តិ​ សាស្រ្តនៃ “ស្រ្តីបម្រើផ្លូវភេទ”

សេអ៊ូល៖ ក្រោយពីមានការជួបពិភាក្សាគ្នារវាង រដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសមភាគី កូរ៉េខាងត្បូងលោក យុន ប៊ីយុងសេ នៅទីក្រុងសេអ៊ូលនាថ្ងៃរសៀលថ្ងៃចន្ទនេះ ភាគីទាំងពីរបានឈាន ដល់កិច្ចព្រមព្រៀងហើយ ដើម្បីបញ្ចប់វិបត្តិប្រវត្តិសាស្រ្ត ដែលបានអូស បន្លាយជាង ៧០ឆ្នាំ ជុំវិញប្រវត្តិជូរចត់ ដែលស្រ្តីកូរ៉េខាងត្បូង ត្រូវបានចាប់បង្ខំ ទៅបម្រើផ្លូវភេទ ទាហ៊ានជប៉ុនក្នុងសម័យសង្រ្គាមលោក។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ប្រទេសជិតខាងទាំងពីរ បានជួបប្រទះ ភាពជាប់គាំង ដោយសារបញ្ហាប្រវត្តិសាស្រ្ត អូសបន្លាយពាក់ព័ន្ធទៅនឹងប្រវត្តិ ដ៏ជូរចត់របស់ស្រ្តី កូរ៉េខាងត្បូង ជាច្រើនរូប ដែលត្រូវបាន ចាប់បង្ខំឲ្យទៅបម្រើផ្លូវភេទរបស់ទាហ៊ានជប៉ុន ក្នុងសម័យសង្គ្រាម លោកលើកទីពីរ។

ក្នុងន័យនោះរដ្ឋាភិបាលទាំងពីរ បានព្រមព្រៀងគ្នាលើសំណុំបែបបទ និងទំហំនៃមូលនិធិ អនាគតលើទឹកប្រាក់ ចំនួន ១ពាន់លានយេន ស្មើនឹង ៨,៣លានដុល្លារអាមេរិកសម្រាប់ជា ជំនួយស្រ្តីរងគ្រោះ ដែលថវិកាទាំងនោះ បានមកពីកញ្ចប់ថវិកាជាតិជប៉ុនផ្ទាល់។

គួរបញ្ជាក់ថា ក្រោយឈានដល់កិច្ចព្រមព្រៀងរវាងភាគីទាំងពីរនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្ស៊ូ អាបេ បានចេញសារជាផ្លូវការសុំទោស និងបានបង្ហាញវិប្បដិសារីជាខ្លាំង ចំពោះ ស្រ្តីរងគ្រោះក្នុងសម័យសង្គ្រាម លោកលើកទីពីរ ដែលវាគឺមិនធ្លាប់មានពីមុនមកទេ បន្ទាប់ ពីមេដឹកនាំរូបនេះ ឡើងកាន់តំណែង និង ពីសំណាក់នាយករដ្ឋមន្ត្រីជប៉ុនមួយចំនួនទៀត៕

ទីបំផុត លោក អាបេ ព្រមសុំទោស កូរ៉េខាងត្បូង ដើម្បីសម្រេចកិច្ចព្រមព្រៀង បញ្ចប់បញ្ហាប្រវត្តិ​ សាស្រ្តនៃ “ស្រ្តីបម្រើផ្លូវភេទ”