ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ជាង១លាន៦សែននាក់ កើនជាង៣០ភាគរយ

ភ្នំពេញ៖ លោក ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត បានឲ្យមជ្ឈមណ្ឌលដើមអម្ពិលដឹង នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះថា ខេត្តកំពត ទទួលបានភ្ញៀវទេសចរចំនួន ១.៦៤៩.៤៦២នាក់ កើនឡើង៣០ភាគរយ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១.៧៦៤.៣៥នាក់ កើនឡើងចំនួន៣៤,២ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកចំនួន១.៤៧៣.០៧២នាក់ កើនឡើង២៩,២២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំកន្លងទៅ។

លោកបន្តថា បើទោះជាចំនួនភ្ញៀវទេសចរ កើនឡើងយ៉ាងដូច្នេះក៏ដោយ ក៏នៅមិនទាន់ស្កប់ស្កល់ ទៅនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងការទាក់ទាញនៅឡើយទេ។ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមកសាង ហេដ្ឋារចនាសម្ព័ន្ធ ពង្រីកតំបន់កំសាន្តនានាក្នុងខេត្ត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តការជាមួយភាគី ពាក់ព័ន្ធទាំងផ្នែក រដ្ឋ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា ធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ស្របទៅនឹងការរីកចំរើនលើវិស័យនេះ ទាំងក្នុងតំបន់ និងពិភពលោក៕

ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ជាង១លាន៦សែននាក់ កើនជាង៣០ភាគរយ

ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ជាង១លាន៦សែននាក់ កើនជាង៣០ភាគរយ