សាលាក្តីខ្មែរក្រហម នឹងផ្សព្វផ្សាយដល់សាធារណជន នូវសមិទ្ធផលរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ ២០១៥

ភ្នំពេញ៖ សាលាក្តីខ្មែក្រហម នឹងធ្វើពិធីផ្សព្វផ្សាយដល់សាធារណជន នូវសមិទ្ធផលរបស់តុលាការ រយៈពេលមួយឆ្នាំ២០១៥របស់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។

អ្នកនាំពាក្យសាលាក្តីខ្មែរ ក្រហម លោក នេត្រ ភត្រ្តា បានឲ្យមជ្ឈមណ្ឌលព័តមានដើមអម្ពិល ដឹងថ្ងៃទី ២៨ ខែធ្នូ  ឆ្នាំ២០១៥ ថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១០ ព្រឹក នៅសាលសវនាការរបស់សាលាក្តីខ្មែរក្រហម នឹងមានពិធីផ្សព្វផ្សាយដល់សាធារណជន នូវសមិទ្ធផលរបស់តុលាការ ក្នុងរយៈពេលពេញឆ្នាំ ២០១៥។

បើតាមលោក នេត្រ ភក្រ្តា ពិធីផ្សព្វផ្សាយចូលរួមក្រោមអធិបតីពីសំណាក់លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា និងមានប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ពីខេត្តកំពតចូលរួម៕