លោក ហ៊ុន សែន ថា​នឹង​កាត់​ដៃ​ស្ដាំ​ចោល​បើ​លោក​លើកលែង​ទោស​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា លោក​នឹង​កាត់​ដៃ​ស្ដាំ​របស់​លោក​ចោល បើ​សិន​ជា​លោក​ចុះ​ហត្ថលេខា លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី ជា​លើក​ទី​៣។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត នៅ​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នកណា​ទេ ប៉ុន្តែ​ការ​ថ្លែង​នេះ គឺ​សំដៅ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​ទើប​តែ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ចាប់​ខ្លួន​ពី​ករណី​បរិហារកេរ្តិ៍ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង កាល​ពី​៧​ឆ្នាំ។

លោក ហ៊ុន សែន ក៏​ឌឺដង​ទៅ​លោក សម រង្ស៊ី ថា​បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង ហើយ​ចាក់​ក្រឡេក​គេ​ម្ដង​ហើយ​ម្ដង​ទៀត ទាល់​តែ​ត្រូវ​ទះ​៤-​៥​កំផ្លៀង​ធ្វើ​ឡឺ​កឺៗ៖ «អ្នក​ឯង​ធ្វើ​អី​ចំពោះ​ខ្ញុំ ហួស​ពេល​ហើយ​អូន ទាល់​តែ​ត្រូវ​ប៉ុន្មាន​កំផ្លៀង​ទៅ ទើប​និយាយ​បង្រួបបង្រួម​ជាតិ​ថា មាន​តែ​ខ្មែរ​ទេ​ដែល​និយាយ​គ្នា​បាន ពឹង​បរទេស​អត់​បាន​ទេ ប៉ុន្តែ​ទើប​តែ​ពឹង​អឺរ៉ុប​ឲ្យ​កាត់​ជំនួយ»

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។