​​ឧបាសក ញឹក ឆេ​ន ត្រូវជា​ឪ​ពុក​បង្កើត​ឯកឧត្តម ញឹក ប៊ុ​ន​ឆៃ បាន​ទទួលមរណភាព

​រាជធានី​ភ្នំពេញ ៖ ​​ឧបាសក ញឹក ឆេ​ន ត្រូវជា​ឪ​ពុក​បង្កើត​ឯកឧត្តម ញឹក ប៊ុ​ន​ឆៃ បាន​ទទួលមរណភាព​ ​​កាល​ពី​វេលា​ម៉ោង១២និង​៤៥​នាទី​ថ្ងៃត្រង់​​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ៨៨​ឆ្នាំ ដោយ​រោគាពាធ ។ នេះ​បើយោង​តាម​ការ​ទំនាក់​ទំនង​ប្រព័ន្ធ​សង្គម​ (Facebook) ​ផ្ទាល់​របស់​ឯក​ឧត្តម ញឹក ប៊ុនឆៃ ​បាន​បង្ហោះ​នៅ​វេលា​ម៉ោង៤និង​១៨នាទី​ល្ងាច​ថ្ងៃទី​២៦ ធ្នូ ២០១៥ កន្លង​ទៅ​នេះ ។ សព​ត្រូវ​បាន​​តម្កល់​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ នៅ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

សេចក្តីជូនដំណឹង​ស្តីពីមរណភាព​នេះ ចាត់ទុកជា​ការ​អញ្ជើញ សម្តេច ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ញាតិមិត្ត​បងប្អូន​ជិត​ឆ្ងាយ មេត្តា​ជ្រាប និង​ជ្រាប ដើម្បី​ចូលរួម​ពិធី​ទៅ​តាម​គន្លង​ប្រពៃណី​ ៕​