អ៊ីរ៉ាក់៖កងទ័ព​បាន​ប្រកាស​ពី​ការ​ដំណ្តើម​បាន​ទីក្រុង​រ៉ាម៉ាឌី​ពី​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កងទ័ព​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​ទើប​វាយ​ចូលកាន់​កាប់​ទីក្រុង​រ៉ាម៉ាឌី​ស្ថិត​ក្នុង​តំបន់​អាល់ អានបា។ ប្រតិបត្តិការ​សឹក​របស់​កងទ័ព​អ៊ីរ៉ាក់​លើ​ទីក្រុង​រ៉ាម៉ាឌី​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី២២ ធ្នូ​ដែល​នៅ​ក្នុង​ជំហានទី១ បាន​ទទួល​បរាជ័យ។ តែ​ជោគជ័យ​ទើប​ទទួល​បាន​នា​ចុង​សប្តាហ៍​កន្លង​ទៅ ដោយ​កងទ័ព​បាន​វាយសម្រុក​ចូល​ដល់​កណ្តាល​បេះដូង​ក្រុង​រ៉ាម៉ាឌី​តែ​ម្តង។ គួរ​ជម្រាប​ជូន​ថា ទីក្រុង​របស់​អ៊ីរ៉ាក់​មួយ​នេះ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ខែ​ឧសភា។