រថយន្ត​ថ្មី​របស់ David Beckham មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

កាលពីពេល​ថ្មីៗ​នេះ​អតីត​តារាបាល់ទាត់​ដ៏​ល្បី​សញ្ជាតិ​អង់គ្លេស​វ័យ ៤០ ​ឆ្នាំ លោក David Beckham បាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​រថយន្ត​ទំនើប​ម៉ូ​ដែល F-TYPE Project 7 Jaguar តម្លៃ​ជាង ២០ ម៉ឺន​ដុល្លារ​អាមេរិក មក​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន​ ដោយ​រថយន្ត​ប្រភេទ​នេះ​មិន​អាចជិះ​ជា​លក្ខ​ណៈ​គ្រួ​សារ​បាន​ទេ​ ។

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

​យោងតាម​ប្រភពពី​ការ​សែត Daily Mirror បាន​ឲ្យ​ដឹងថា រថយន្ត​ទំនើប​ម៉ូ​ដែល F-TYPE Project 7 Jaguar មួយ​នេះ​គឺជា​រថយន្ត​សំណ​ប់​ចិត្ត​ជាងគេ​របស់លោក David Beckham បើ​ធៀប​ទៅនឹង​រថយន្ត​ម៉ូ​ដែល​ដទៃទៀត​ដែល​លោក​មាន ។ ប៉ុន្តែ​សម្រាប់​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​ទៅ​ហាង​ទំនិញ​នានា​វិញ លោក​មិនដែល​ហ៊ាន​យក​រថយន្ត​មួយ​នេះ​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ឡើយ ពោលគឺ​រថយន្ត​ទំនើប​របស់ Jaguar មួយ​នេះ​គឺជា​យានជំនិះ​សម្រាប់​លោក​តែ​ម្នាក់​គត់ ។

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

ប្រភព​ដដែល​បាន​បញ្ជាក់ថា សម្រាប់​រថយន្ត F-TYPE Project 7 Jaguar នេះ​ទៀតសោធ​គឺជា​រថយន្ត​ទំនើប​មួយ ដែលមាន​មហាជន​ជាច្រើន​បាន​ទទឹង​រង់ចាំ​ដើម្បី​ធ្វើជា​ម្ចាស់​កម្ម​សិទ្ធ​របស់​វា ហើយ​មាន​អ្នកខ្លះ​ទៀត​បាន​កុម្ម៉ង់​ទិញ​តាំងពី​រថយន្ត​មួយ​នេះ​នៅ​ជា​គំនូរ​នៅឡើយ ។ ប៉ុន្តែ​សម្រាប់ David Beckham វិញ​គឺ​មិនមាន​ជា​បញ្ហា​ចោទ​អ្វី​នោះទេ​សម្រាប់​ការធ្វើជា​ម្ចាស់​របស់​រថយន្ត​មួយ​នេះ ដោយនៅ​ក្នុងឱកាស​បុណ្យ​គ្រិស្ត​ស្មាស​នេះ​លោក​បាន​បញ្ជា​រទិញ F-TYPE Project 7 Jaguar រួចជាស្រេច​ហើយ​ដើម្បី​ធ្វើជា​ការដូ​សម្រាប់​ខ្លួនឯង​ក្នុងតម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ ។

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

គួរ​បញ្ជាក់ដែរថា សព្វថ្ងៃនេះ​អតីត​តារាបាល់ទាត់​រូប​សង្ហា​វ័យ ៤០​ឆ្នាំ David Beckham មាន​រថយន្ត​ផ្ទាល់ខ្លួន​ជាច្រើន​ម៉ូ​ដែល​រួចហើយ​ក្នុងនោះ​មានដូចជា រថយន្ត Cadillac Escalade, Ferrari 612 Scaglietti, Jeep, Audi, Bentley និង Aston Martin ហើយ​រថយន្ត​ទាំងអស់នោះ​គឺ​សុទ្ធសឹងតែ​ជា​រថយន្ត​ដែល​លោក​ទិញ​ធ្វើជា​ការដូ​សម្រាប់​រូបលោក​ផ្ទាល់​នៅក្នុង​ឱកាស​បុណ្យ​ប្រ​ពី​ណី​ធំៗ ៕ (​ប្រភព ឡូ​លី​ប៉ប​) កុសល​

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​

រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​ រថយន្ត​ថ្មី​របស់ David Beckham  មិន​អនុញ្ញាតឱ្យ​គ្រួសារ​ជិះ​ជាមួយ​