ពេលអ្នក​ទៅ​ដើរ​លេង តើ​អ្នក​គួរ​យក​ឧបករណ៍​អេឡិចត្រូច​អ្វីខ្លះ​តាម​ខ្លួន?

នៅពេលដែលអ្នកមានដំណើរកំសាន្តទៅទីណាមួយ តើអ្នក​ទាំង​អស់​គ្នា​បាន​ត្រៀម​ឧបករណ៍​អ្វីខ្លះ​តាម​ខ្លួន? វា​ពិត​ជា​រឿង​សំខាន់​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ពិចារណា​អោយ​បាន​ម៉ត់ចត់ ព្រោះ​ពេល​ដែល​យើង​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ យើងប្រាដកជាត្រូវការរបស់ទាំងនោះដើម្បីបំពេញតម្រូវការរបស់យើង​ និង ដើម្បី​កែអផ្សុកពេលដែលយើងធ្វើដំណើរតាមដងផ្លូវ។ ដូច្នេះថ្ងៃនេះ ខេមបូ រីផត នឹងបង្ហាញគន្លឺះខ្លះៗ ថា​តើអ្នក​គួរ​យកឧបករណ៍អេឡិចត្រូនិចអ្វីខ្លះតាមខ្លួនពេលទៅដើរលេង។

ពេលអ្នក​ទៅ​ដើរ​លេង តើ​អ្នក​គួរ​យក​ឧបករណ៍​អេឡិចត្រូច​អ្វីខ្លះ​តាម​ខ្លួន?

  1. ស្មាតហ្វូន ឬ ថេប្លេត

ជាការពិតណាស់ស្មាតហ្វូន គឺជារបស់សំខាន់សម្រាប់យើងម្នាក់ៗនាពេលបច្ចុប្បន្ន ព្រោះវាមិនត្រឹមតែ​ជា​ទូរស័ព្ទដែលយើងប្រើសម្រាប់តេប៉ុណ្ណោះទេ តែយើងត្រូវការវាដើម្បីថតរូប, ស្តាប់ចម្រៀង ឬ មើលវីដេអូ តាម​ផ្លូវដែរ ជាពិសេសបើយើងទៅដល់ទីណាមួយដែលយើងមិនសូវស្គាល់ទិសតំបន់ច្បាស់ យើង​ក៏ត្រូវ​ការ​ស្មាតហ្វូនដើម្បីមើលផែនទី, ស្វែងរកទិសដៅ, ស្វែងរកភោជនីដ្ឋាន ឬ កន្លែងស្នាក់នៅ​ផ្សេងៗ​ជាដើម​។ ម្យ៉ាងទៀតមាន​ស្មាតហ្វូនយើងអាចរក្សាទំនាក់ទំនកជាមួយមិត្តភក្តិរបស់យើងបានជានិច្ច។

ពេលអ្នក​ទៅ​ដើរ​លេង តើ​អ្នក​គួរ​យក​ឧបករណ៍​អេឡិចត្រូច​អ្វីខ្លះ​តាម​ខ្លួន?

  1. ថ្មជំនួយចល័ត (Power Bank)

ទូរស័ព្ទអស់ថ្មគឺជាបញ្ហាដ៏ធំមួយដែល ធ្វើអោយយើងពិបាក និង ធុញទ្រាន់នឹងការធ្វើដំណើរ ព្រោះបើ​យើង​​ធ្វើដំណើរផ្លូវឆ្ងាយ គឺវាពិបាកនឹងរកព្រីភ្លើងសម្រាប់សាកថ្មទូរស័ព្ទតាមផ្លូវណាស់។ ដូច្នេះ​មុន​ថ្ងៃ​ចេញ​​ដំណើរ អ្នកគួរបញ្ចូលថាមពល ថ្មជំនួយរបស់អ្នកអោយបានពេញ នោះបើអ្នកជួបបញ្ហាអស់ថ្មតាមផ្លូវ អ្នកក៏នៅមាន ថ្មជំនួយ (Power Bank)​ សម្រាប់សាកដែរ។ ដូច្នេះថ្មជំនួយចល័ត ឬ Power Bank មាន​សារៈសំខាន់ណាស់សំរាប់ដំណើរកម្សាន្តផ្លូវឆ្ងាយ។

ពេលអ្នក​ទៅ​ដើរ​លេង តើ​អ្នក​គួរ​យក​ឧបករណ៍​អេឡិចត្រូច​អ្វីខ្លះ​តាម​ខ្លួន?

  1. កាស

កាសក៏ជាឧបករណ៍សំខាន់ដែរ កំឡុងពេលយើងធ្វើដំណើរកំសាន្តផ្លូវឆ្ងាយ ព្រោះបើយើងជិះឡាន ឬ ជិះយន្តហោះទៅដើរលេងប្រទេសណាមួយ វាត្រូវចំណាយពេលយូរ ដូច្នេះយើងអាចប្រើកាស​ស្តាប់​ចម្រៀង​ដើម្បីកំដរអារម្មណ៍ ឬ រណ្តំអារម្មណ៍អោយគេងលក់តាមផ្លូវ។ ម្យ៉ាងទៀត​បើយើង​ធុញទ្រាន់​នឹង​សំលេង​​រំខានផ្សេងៗដែលនៅជិតខ្លួន កាសក៏អាចជួយយើងកុំអោយធុញទ្រាន់បានដែរ។

ពេលអ្នក​ទៅ​ដើរ​លេង តើ​អ្នក​គួរ​យក​ឧបករណ៍​អេឡិចត្រូច​អ្វីខ្លះ​តាម​ខ្លួន?

  1. ជើងទម្រកាមេរ៉ា ឬ ដងស៊ែលហ្វី

បើអ្នកធ្វើដំណើរកម្សាន្តជាក្រុមជាមួយមិត្តភក្តិ ឬ គ្រួសារ អ្នកមិនគួរំលងឧបករណ៍ទាំងពីរនេះទេ ព្រោះ​ឧបករណ៍​ទាំង​ពីរនេះ អាចអោយយើងផ្តិតយករូបភាពអនុស្សាវរិយ៍ជាក្រុមបាន ដូច្នេះ​យើង​អាច​ផ្តិត​យក​រូបភាព​នៅរមណីយដ្ឋានដែលយើងទៅដល់បានជុំគ្នាល្អ និង អាចអោយយើងផ្តិត​យករូប​ទេសភាព​បាន​ស្អាត​ថែមទៀតផង។

ពេលអ្នក​ទៅ​ដើរ​លេង តើ​អ្នក​គួរ​យក​ឧបករណ៍​អេឡិចត្រូច​អ្វីខ្លះ​តាម​ខ្លួន? ពេលអ្នក​ទៅ​ដើរ​លេង តើ​អ្នក​គួរ​យក​ឧបករណ៍​អេឡិចត្រូច​អ្វីខ្លះ​តាម​ខ្លួន?

  1. Speaker ចល័ត ឬ Speaker ប្លូធូស

តន្ត្រីគឺជារបស់ម្យ៉ាងដែលអាចរណ្តំបរិយាកាសជួបជុំគ្នាអោយកាន់តែរីករាយ ជាមួយនឹងការច្រៀង និង រាំលេង​ជាដើម ដូច្នេះបើអ្នកធ្វើដំណើរកម្សាន្តជុំគ្នាច្រើន អ្នកគួរតែយក Speaker ដែលប​ញ្ចេញ​សម្លេង​បាន​លឺ​ល្អមួយតាមខ្លួន ព្រោះវានឹងជំនួយអោយបរិយាកាសជួបជុំគ្នារបស់អ្នក កាន់តែសប្បាយរីករាយ។ តែអ្នក​គួរតែជ្រើសរើស Speaker ប្លូធូសព្រោះវាងាយស្រួលដាក់តាមខ្លួនមិនមានខ្សែរញ៉េរញ៉ៃ។

ពេលអ្នក​ទៅ​ដើរ​លេង តើ​អ្នក​គួរ​យក​ឧបករណ៍​អេឡិចត្រូច​អ្វីខ្លះ​តាម​ខ្លួន?

ម្យ៉ាងវិញទៀតបើសិនជាអ្នកចង់អោយការចងចាំរបស់អ្នកកំឡុងពេលដំណើរកម្សាន្តកាន់តែល្អ អ្នកក៏គួរ​យក​កាមេរ៉ាសម្រាប់ថតរូបមួយតាមខ្លួនព្រោះ កាមេរ៉ាអាចផ្តិតយករូបភាពបានស្អាតជាងទូរស័ព្ទ។ យ៉ាង​ណាមិញ មុនពេលធ្វើដំណើរអ្នកក៏គួរធ្វើបញ្ចី មួយដើម្បីរំលឹកខ្លួនឯង កុំអោយមានការភ្លេច​ភ្លាំងពេល​ជិត​ដល់​ពេលចេញដំណើរ។

  • ដោយ: Samphas
  • 6:39 PM, 28 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ