គ្រាន់តែ​ចង់បាន​ប្រាក់​បរិច្ចាគ ដាច់ចិត្ត​កោរសក់​កូនស្រី​បង្កើត​រឿង​កំសត់

មនុស្ស​កម្សត់ៗ​ដែល​ត្រូវការ​ជំនួយ​ជាច្រើន ធ្លាប់​ត្រូវបាន​គេ​ជួយ​តាមរយៈ​ការបរិច្ចាគ​ប្រាក់​ពី​បណ្តា​សប្បុរសជន ហើយក៏​អរគុណ​ដល់​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​ដែល​ជួយ​ចែកចាយ​ព័ត៌មាន​ទាំងនេះ ។​ យើង​ពិត​ជា មាន​អារម្មណ៍​អាណិតអាសូរ​ខ្លាំងណាស់ ពេល​ឃើញ​ទុក្ខ​លំបាក​របស់ជនស្លូតត្រង់​មួយចំនួន​ ដែល​រងគ្រោះ​ដោយសារតែ​ជំងឺ​នានា ​ដូចជា​ជំងឺមហារីក​ជាដើម តែ​តាមរយៈ​រូបថត​ដែល​ចែកចាយ​នោះ តើ​អ្នកដឹង​ដោយ​របៀប​ណា​ដែលថា​វា​ជាការ​ពិត ឬ ជា​រឿង​បោកប្រាស់ ។​

គ្រាន់តែ​ចង់បាន​ប្រាក់​បរិច្ចាគ ដាច់ចិត្ត​កោរសក់​កូនស្រី​បង្កើត​រឿង​កំសត់

​ជាក់ស្តែង​ស្ត្រី​បោកប្រាស់​ម្នាក់​ឈ្មោះ Juanita Garcia បាន​យល់ច្បាស់​ពី​រឿងនេះ រួច​ក៏​រៀប​គម្រោង​បោក​ប​ញ្ឆា​ត ដើម្បី​បាន​ប្រាក់​ដោយ​មិនបាច់​ខំ ។ នាង​បាន​កោរសក់​កូនស្រី​អាយុ ៧ ឆ្នាំ​របស់​នាង រួច​បង្ហោះ​លើ​បណ្តាញ Facebook ដោយ​ប្រាប់ថា កូនស្រី​នាង​កើត​ជំងឺមហារីក ហើយ​ពិតណាស់​គម្រោង​នាង​បាន​ជោគជ័យ ដែលមាន​ការបរិច្ចាគ​ប្រាក់​យ៉ាងច្រើន​ដល់​កូនស្រី​នាង ។

ប៉ុន្តែ​ចុងក្រោយ គម្រោងការ​បោកប្រាស់រ​បស់​នាង​ក៏ត្រូវ​បែកការណ៍ បន្ទាប់ពី​សេវា​ការពារ​កុមារ​បាន​ស៊ើប​ដឹង និង បាន​រាយការណ៍​ទៅខាង​សមត្ថកិច្ច​ក្នុង​តំបន់ តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ស្ត្រី​វ័យ ៤៦ ឆ្នាំ​រូបនេះ​នឹងត្រូវ​ផ្តន្ទាទោស​យ៉ាងណាទេ ៕ថា​វរិ​ទ្ធ​

គ្រាន់តែ​ចង់បាន​ប្រាក់​បរិច្ចាគ ដាច់ចិត្ត​កោរសក់​កូនស្រី​បង្កើត​រឿង​កំសត់