អាវុធ២ដើម អ្នកនេសាទខ្មែរឥស្លាម បង់សំណាញ់បាន យកប្រគល់ ឲ្យនគរបាល ប៉ុស្តិ៍រដ្ឋបាល ផ្សារឆ្នាំង

កំពង់ឆ្នាំង៖ នាយប៉ុស្តិ៍ នគរបាលផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា អាវុធចំនួន២ដើម ត្រូវបានគេយកទៅប្លុងចោលក្នុងទឹក ត្រូវបានប្រជានេសាទជាជនជាតិខ្មែរឥស្លាម បង់សំណាញ់បាននៅកន្លែងពីរផ្សេងគ្នា យកទៅប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារឆ្នាំង ។

អាវុធទី១ម៉ាកអាកា៤៧ (AK47) ស្វាយបត់ ត្រូវបានអ្នកនេសាទបង់សំណាញ់បាន កាលព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ និងអាវុធទី២ ម៉ាក M16 (អ៊ឹមសី) ត្រូវបានអ្នកនេសាទបង់សំណាញ់បាន យកមកប្រគលឲ្យសមត្ថកិច្ច កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥ ផងដែរ ។

បុរសជាអ្នកនេសាទ ឈ្មោះម៉ាត់ ស៊ីម អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា  គាត់និងកូន៣នាក់ទៀត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ បាននាំគ្នាទបង់សំណាញ់ នៅចំណុចខាងលើដូចធម្មតា  ប៉ុន្តែពេលគាត់បង់ សំណាញ់ជិតដល់ពេលសម្រាកទៅហើយ ក៏ស្រាប់តែបង់ជាប់កាំភ្លើងអាកាស្វាយបត់១ដើម ហើយពេលរសៀលគាត់ត្រឡប់មកវិញ ក៏យកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍តែម្តង។

នាយនគរបាលប៉ុស្តិ៍ផ្សារឆ្នាំង លោក រិន រដ្ឋា បានឲ្យដឹងថា  អាវុធ១ដើមនោះជាអាវុធអាកាស្វាយបត់ មានលេខ៩០៩៩ ផលលិតនៅប្រទេសសូវៀត ដោយនៅមានគុណភាព៧០% មានបង់១និងគ្រាប់១៩គ្រាប់ ។

តាមការសន្និដ្ឋាន អាវុធនេះមានត្រូវបានជនខិលខូច យកទៅទម្លាក់ចោលចូលទន្លេ ប្រមាណ១ឆ្នាំមុន  អាវុធនេះលោកនឹងដុសលាង នឹងសុំថ្នាក់លើទុកប្រើប្រាស់នៅក្នុងអង្គភាព។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥ គឺមុនមួយថ្ងៃ ក៏មានប្រជាពលរដ្ឋខ្មែរឥស្លាម បង់សំណាញ់បានអាវុធធុន អឹម16 មួយដើម និងមានបង់គ្រាប់១និងចំនួន២៧គ្រាប់ផងដែរ  នៅចំ ណុច ព្រែកស្ទឹងជ្រៅក្នុងភូមិសាស្ត្រ ស្រុកបរិបូណ៌ ហើយក៏បានយកមកប្រគល់ ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំងទុកផងដែរ  តែអាវុធអឹម១៦នោះ នៅមានគុណភាពប្រមាណតែ៤០%ប៉ុណ្ណោះ៕

អាវុធ២ដើម អ្នកនេសាទខ្មែរឥស្លាម បង់សំណាញ់បាន យកប្រគល់ ឲ្យនគរបាល ប៉ុស្តិ៍រដ្ឋបាល ផ្សារឆ្នាំង

អាវុធ២ដើម អ្នកនេសាទខ្មែរឥស្លាម បង់សំណាញ់បាន យកប្រគល់ ឲ្យនគរបាល ប៉ុស្តិ៍រដ្ឋបាល ផ្សារឆ្នាំង