ក្នុង​រយៈពេល​២​ថ្ងៃ​អាវុធ​ចំនួន​២​ដើម​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​បង់សំណាញ់​បាន​យក​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ អាវុធ​អាកា​៤៧​ស្វាយ​បត់​១​ដើម រួម​នឹង​គ្រាប់​មួយ​បង់ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម បង់សំណាញ់​បាន​នៅក្នុង​ទន្លេ ភូមិ​ត្អួ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ហើយ​បាន​យកមក​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ការបង់​សំណាញ់​បាន​អាវុធ​ខាងលើនេះ​បានកើត​ឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥​។​ ​ ​

បុរស​ឈ្មោះ​ម៉ាត់ ស៊ីម អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ គាត់​និង​កូន ៣​នាក់ នៅ​ព្រឹក​ថ្ង​ធ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ បាននាំគ្នា ទៅ​បង់សំណាញ់ នៅ​ចំណុច​ខាងលើ​ដូច​ធម្មតា ប៉ុន្តែ​ពេល​គាត់​បង់សំណាញ់​ជិត​ដល់ពេល សម្រាក ទៅហើយ ក៏​ស្រាប់តែ​បាន​ជាប់​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម ហើយ​ពេល​រសៀល​គាត់​ត្រឡប់មកវិញ ក៏​យក​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​តែម្តង ។ ​ ​

លោក រិ​ន រដ្ឋា នាយ​នគរបាល​ប៉ុស្តិ៍​ផ្សារឆ្នាំង​បានអោយដឹងថា​៖ អាវុធ​១​ដើម​នោះ​ជា​អាវុធ​អាកា​ ​ស្វាយ​បត់ មាន​លេខ​៩០៩៩ ផ​លលិត​នៅ​ប្រទេស​សូ​វៀត ដោយ​នៅមាន​គុណភាព​៧០% មាន​បង់​១​និង​ ​គ្រាប់​១៩​គ្រាប់ ។ តាម​ការសន្និដ្ឋាន អាវុធ​នេះ​មាន​ត្រូវបាន​ជនខិលខូច​យកទៅ​ទម្លាក់ចោល​ចូល​ទន្លេ ប្រ មាណ​១​ឆ្នាំមុន ព្រោះ​អាវុធ​នេះ​ត្រូវបាន​ច្រេស​ស៊ី​ពី​ខាងក្រៅ​ខ្លះ​ទៅហើយ ចំពោះ​អាវុធ​នេះ​លោក​នឹង​ដុសលាង នឹង​សុំ​ថ្នាក់លើ​ទុក​ប្រើប្រាស់​នៅក្នុង​អង្គភាព​របស់លោក ។ ​ ​

លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាន​បាន​អោយដឹងទៀតថា​៖ កាលពី​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០១៥​គឺ​មុននេះ​មួយថ្ងៃ ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម បង់សំណាញ់​បាន​អាវុធ​ធុន អឹម​16 មួយ​ដើម និង​មាន​បង់គ្រាប់​១​និង​ចំនួន​២៧​គ្រាប់​ផងដែរ​នៅ​ចំណុច ព្រែក​ស្ទឹង​ជ្រៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​បរិបូណ៌ ហើយក៏​បាន​យកមក​ប្រគល់អោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារឆ្នាំង​លោក​ទុក​ផងដែរ តែ​អាវុធ​អឹម​១៦​នោះ នៅមាន​គុណភាព​ប្រមាណ​តែ​៤០%​ប៉ុណ្ណោះ​៕ រិ​ទ្ធិ ជ័យ​ ​

KA-28-12-2015-22 KA-28-12-2015-23 KA-28-12-2015-24