ការប្រកួត​ជើងឯក Sponsor ប្រចាំឆ្នាំ​២០១៥ រកឃើញ​ម្ចាស់​ជើងឯក​ហើយ​

​ការប្រកួត​បាល់ទាត់​ជើងឯក​ពានរង្វាន់​ភេសជ្ជៈ​ស្ព​ន​ស័​រ​ប្រចាំឆ្នាំ​២០១៥ (Sponsor Futsal Cup 2015) ដែល​ប្រកួត​នៅ​តារាង​សិប្បនិម្មិត Premium Sport Club បានបញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃទី​២៧ ខែធ្នូ ដោយបាន​រកឃើញ​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះហើយ​។

​ក្រុម VICTORY FC បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ភេសជ្ជៈ Sponsor ប្រចាំឆ្នាំ​២០១៥ បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម OVMAL TRUE BRAND ដោយ​លទ្ធផល ៣ ទល់នឹង ២ នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ជើងឯក និង​ជើងឯក​រង កាលពី​យប់​ថ្ងៃទី​២៧ ខែធ្នូ លើ​តារាង​សិប្បនិម្មិត Premium Sport Club​។ ចំណែក​ក្រុម​សៀមរាប FC ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣ បន្ទាប់ពី​យកឈ្នះ​ក្រុម LEGNDS FC​។ 
ការប្រកួត​ជើងឯក Sponsor ប្រចាំឆ្នាំ​២០១៥ រកឃើញ​ម្ចាស់​ជើងឯក​ហើយ​

​សម្រាប់​ប្រាក់រង្វាន់​ម្ចាស់​ជើងឯក​ក្រុម VITORY FC ទទួលបាន​ពាន ១ អម​ជាមួយ​មេដាយមាស និង​ទឹកប្រាក់​ចំនួន ៨ លាន​រៀល ខណៈ​ក្រុម​លេខ ២ ទទួលបាន​មេ​ប្រាក់ អម​ជាមួយ​ទឹកប្រាក់​ចំនួន ៦ លាន​រៀល ចំណែក​ក្រុម​លេខ ៣ ទទួលបាន​មេដាយ​សំរឹទ្ធ អម​ជាមួយ​ទឹកប្រាក់ ៤ លាន​រៀល​។ ដោយឡែក​ក្រុម​ដែល​មិន​ទទួលបាន​ចំណាត់ថ្នាក់​ទទួលបាន​ទឹកប្រាក់​លើកទឹកចិត្ត​ចំនួន ២​លាន​រៀល​ផងដែរ​។   
ការប្រកួត​ជើងឯក Sponsor ប្រចាំឆ្នាំ​២០១៥ រកឃើញ​ម្ចាស់​ជើងឯក​ហើយ​

​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ជើងឯក​ពានរង្វាន់​ភេសជ្ជៈ Sponsor ប្រចាំឆ្នាំ​២០១៥ មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន ១៣៦ តំណាងឱ្យ ៥ មណ្ឌល​(​ភ្នំពេញ​-​បាត់ដំបង​-​សៀមរាប​-​ខេត្ត​ព្រះសីហនុ និង មណ្ឌល​ខេត្តកំពង់ចាម​) មាន​កីឡាករ ១,៦០០​នាក់​។ ការប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មានតែ ៤ ក្រុម​ប៉ុណ្ណោះ​ក្នុងនោះ​មាន ក្រុម VICTORY FC, ក្រុម​សៀមរាប FC, ក្រុម LEGENDS FC និង​ក្រុម OVMAL TRUE BRAND​។ ក្រុម VICTORY FC ម្ចាស់​ជើងឯក ខណៈ OVMAL ជើងឯក​រង ចំណែក​ក្រុម​សៀមរាប FC លេខ​២ និង​ក្រុម LEGENDS FC ទទួលបាន​ចំណាត់ថ្នាក់​លេខ ៤ ៕