សម្តេច​តេ​ជោ ហ៊ុន សែន បញ្ឈប់​ការ​យក​កម្រៃ​សេវា​លើ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​ចាប់ពី​ពេល​នេះ​តទៅ

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ឈប់​យក​កម្រៃ​សេវា​លើ​រថយន្ត​ចរាចរ​ឆ្លងកាត់​ផ្លូវ​ចោម​ចៅ​-​ស្ទឹង​មាន​ជ័យ (​ផ្លូវ​វេ​ង​ស្រេង​) ។

សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ​ថា ផ្លូវ​ចោម​ចៅ​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​រថយន្ត​ធុន​ធ្ងន់​ចរាចរ​ឆ្លងកាត់ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ និង​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ និង​ឆ្លងកាត់​តាម​ដងផ្លូវ​នេះ​មាន​សភាព​កាន់តែ​ច្រើន​កុះករ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសន្យា​យក​កម្រៃ​សេវា​លើ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​ផ្លូវ​នេះ ចាប់ពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ តទៅ ។

ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​ដើម​ទាំងស្រុង​នៃ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ៖