បញ្ចុះទម្ងន់​ដោយ​ទឹក​បន្លែ​ត្រឹមត្រូវ​ឬទេ ?

សម្រាប់​មនុស្ស​ជាច្រើន​ដែល​ត្រូវការ​បញ្ចុះទម្ងន់​ចាំបាច់​ត្រូវ​សម្លឹងមើល​ទឹក​បន្លែ និង ផ្លែឈើ​ជំនួស​សាច់​វិញ ។ តាមពិត​វិធី​នេះ គឺ​មិន​ផ្តល់​ផល​ក្នុងការ​បញ្ចុះទម្ងន់​ទេ ដោយសារ​ថា​សារជាតិ​ក្នុងបន្លែ​ផ្លែឈើ​ទាំងនេះ​មាន​ចំណែក​លាយ​ផ្សំ​ទៅដោយ​សារជាតិ​ស្ករ​យ៉ាងច្រើន ។ ក្រៅពីនេះ​ថែមទាំង​មិនមាន​ប្រូ​តេ​អុី​ន និង កាក​សរសៃ​ទៀតផង ។

ជាមួយគ្នានេះដែរ អ្វីដែល​សំខាន់​នោះ​គឺ​សារជាតិ​របស់​វា​មិនមាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការធ្វើការងារ​របស់​រា​ង​កាយ​ទេ ។ វិធី​ដ៏​ល្អ​បំផុត គឺ​កិន​បន្លែ​ទាំង​ដើម ឬ កិន​ផ្លែឈើ​ទាំង​ផ្លែ​ហើយ​ផឹក​ទាំង​នៅ​ខាប់ៗ ព្រោះ​វា​នឹង​ផ្តល់​សារជាតិ​កាក​សរសៃ​ខ្ពស់ ។ ហាម​ផឹកទឹក​បន្លែ​ផ្លែឈើ​ជំនួស​អាហារ​ដាច់ខាត ប៉ុន្តែ​យើង​អាច​ផឹក​រួមគ្នា​បាន​នៅពេល​បរិភោគ​អាហារ ៕ ដេប៉ូ

បញ្ចុះទម្ងន់​ដោយ​ទឹក​បន្លែ​ត្រឹមត្រូវ​ឬទេ ?