អ្នកវិភាគ​ថា​ការ​ប្រកាស​កាត់​ដៃ​របស់​លោក ហ៊ុន សែន ជា​រឿង​យក​ឈ្នះ​យក​ចាញ់

អ្នកវិភាគ​លើក​ឡើង​ពី​ការ​ប្រកាស​របស់ លោក ហ៊ុន សែន ថា លោក​នឹង​កាត់​ដៃ​ចោល បើ​សិន​ជា​លោក​ចុះ​ហត្ថលេខា​លើកលែង​ទោស ឲ្យ​អ្នកណា​ម្នាក់​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ក្ដី តែ​គេ​មើល​ឃើញ​ថា លោក​ចង់​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ​ពីរ​លើក​មក​ហើយ ក្នុង​ការ​សុំ​ព្រះរាជទាន​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី នោះ។

អ្នកវិភាគ​ពន្យល់​ថា ការ​ប្រកាស​បែប​នេះ ជា​រឿង​យក ឈ្នះ​ចាញ់ ពោល​គឺ​អ្នក​នយោបាយ​ខ្មែរកំពុង​ប្រើប្រាស់​នយោបាយ​សងសឹក​គ្នា។ វប្បធម៌​សង​សឹង​គ្នា​បែបនេះ អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​គឺ​ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត អ្នកវិភាគ​សង្កត់​ធ្ងន់​ថា ប្រទេស​កម្ពុជា​នឹងត្រូវបាន​ប្រទេស​ជិត​ខាង​ធ្វើ​អាណានិគម​បែប​សម័យ​ថ្មី។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​ លោក កែម ឡី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​អំពី​​បញ្ហា​​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។