ពេល​អូន​មាន​ផ្ទៃពោះ បង​បែរជា​បោះបង់​អូន​ចោល​

​គាត់​មិន​ទទួលស្គាល់​អ្វី​ទាំងអស់ ហើយ​ថែមទាំង​ក្បត់ចិត្ត​នាង​ខ្ញុំ បើទោះជា​នាង​ខ្ញុំ​កំពុងមាន​ផ្ទៃពោះ​ដែលជា​ឈាមជ័រ​របស់គាត់ ។ នាង​ខ្ញុំ​មានការ​ព្រួយ​ចិត្តជា​ពន់ពេក និង ពិបាក​យល់ច្បាស់​អំពី​ទំនាក់ទំនង​ស្នេហា​រវាង​ពួកយើង​ទាំងពីរ​នាក់​ខ្លាំងណាស់ សូម​មេត្តាជួយ​ផ្តល់យោបល់​ផង ! នាង​ខ្ញុំ​ឆ្នាំនេះ​អាយុ ២០ ឆ្នាំ ចំណែក​មិត្ត​ប្រុស​អាយុ ២១ ឆ្នាំ ។ យើង​ទាំង ពីរ​នាក់​ជា​និស្សិត​រួម​សាលា ។ នាង​ខ្ញុំ និង គាត់​បាន​ស្គាល់គ្នា​តាំងពី​នាង​ខ្ញុំ​រៀន​ថ្នាក់ ទី ៨ ហើយ​គាត់​រៀន​ថ្នាក់​ទី ៩ នៅពេល​មានការ​ជួបជុំ​ផ្លាស់ប្តូរ​បទពិសោធ​ក្នុងការ​សិក្សា ។ ចាប់តាំងពី​ពេលនោះ​មក យើង​ទាំងពីរ​ក៏មាន​ទំនាក់ទំនង​ជាមួយគ្នា ហើយ​បាន​ជួបគ្នា​ញឹកញាប់ ។

គាត់​តែង​ផ្ញើ​សារ​មក​នាង​ខ្ញុំ​នៅ​ចុង​សបា្តហ៍ ក្រោយ មក​យើង​ក៏​កើតមាន​មនោសញ្ចេតនា​ស្នេហា​ជាមួយគ្នា ។ មិនយូរប៉ុន្មាន​នាង​ខ្ញុំ បានដឹងថា ផ្ទះ​របស់គាត់​ក៏​នៅក្បែរ​ផ្ទះ​លោកយាយ​របស់​នាង​ខ្ញុំ​ដែរ ។ ថ្ងៃមួយ គាត់​បាន​ផ្ញើ​សារ​មក​នាង​ខ្ញុំ​ថា «​បង​គេង​ជាមួយ​អូន​មួយ​យប់​បានទេ ? អូន​គ្រាន់ តែ​មក​ផ្ទះ​លោកយាយ​របស់​អូន បង​នឹង​នាំ​អូន​មក​ផ្ទះ​បង​» ។ គាត់​បាន​ព្យាយាម រក​វិធី​ដើម្បី​បញ្ចុះបញ្ចូល​នាង​ខ្ញុំ​ជាច្រើន​ដង ដោយ​យល់ថា​គាត់​ស្រឡាញ់​ដោយ ចិត្ត​ស្មោះ នាង​ខ្ញុំ​ក៏បាន​យល់ព្រម ។ ថ្ងៃ​សៅរ៍​នាង​ខ្ញុំ​បាន​សុំ​ការអនុញ្ញាត​ពី​ឪពុក ម្តាយ​ទៅលេង​ផ្ទះ​លោកយាយ ។ បន្ទាប់ពី​យប់​ថ្ងៃ​សៅរ៍​នោះ ព្រហ្មចារី​របស់​នាង​ខ្ញុំ​ក៏ត្រូវ​បានប្រគល់​ជូន​គាត់ ។ ក្រោយមក​យើង​ក៏បាន​ណាត់​ជួបគ្នា​ស្ងាត់ៗ និង បាន​ឡើង​គ្រែ​ជាមួយគ្នា​ជាច្រើន លើក ។ រាល់ពេល​បាន​ជួបគ្នា និង ពេល​កំពុង​ឡើងឋានសួគ៌ គាត់​តែង​ធ្វើឱ្យ​នាង​ខ្ញុំ មាន​សេចក្តីសុខ​ខ្លាំងណាស់ ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត ។ លើកចុងក្រោយ​ដែល​យើង​បាន​ជួបគ្នា​ដោយ​មិនបាន​ប្រើ​ស្រោមអនាម័យ នោះ​គឺ​កាលពី ២ ខែ​មុន ។

ពេលនេះ​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​ជាមួយ​គាត់ ប៉ុន្តែ​ក្នុង អំឡុង​ពេលនេះ​នាង​ខ្ញុំ​ក៏បាន​ដឹងថា គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ផ្សេង ជាច្រើន​នាក់ ។ នាង​ខ្ញុំ​បាន​និយាយប្រាប់​គាត់​រឿង​មាន​ផ្ទៃពោះ តែ​គាត់​បែរជា និយាយថា «​អូន​មាន​ផ្ទៃពោះ អូន​បង្កើត​វា​ទៅ​បង​មិន​ទទួលខុសត្រូវ​ទេ​» ។ តាំងពី​ពេលនោះ​មក​គាត់​ព្រងើយកន្តើយ​ដាក់​នាង​ខ្ញុំ ។ នាង​ខ្ញុំ​ពិតជា​កំពុង​មានទុក្ខ​ធំ ណាស់​ពេលនេះ ប្រសិនបើ​ចែកផ្លូវ​ពី​គាត់ តើ​កូន​របស់​នាង​ខ្ញុំ​នឹង​ទៅជា​យ៉ាងណា ? នាង​ខ្ញុំ​មិន​អាចយ​កកូន​ចេញ​នោះដែរ ព្រោះ​វា​ជា​កូន​របស់​នាង​ខ្ញុំ ហើយ​ប្រសិនបើ​យក​កូន​ចេញ នាង​ខ្ញុំ​នឹង​ក្លាយជា​អ្នក​ម្តាយ​ដែល​អាត្មានិយម ចិត្តដាច់​សម្លាប់​ទារក​ជាទី​ស្រឡាញ់ ប៉ុន្តែ​បើ​រក្សាទុក​កូន​នេះ តើ​នាង​ខ្ញុំ​នឹងត្រូវ​និយាយ​បែបណា​ជាមួយ​ឪពុកម្តាយ ។ ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏​មិនអាច​ចិញ្ចឹម​កូន​តែម្នាក់ឯង​នោះដែរ ។ សូម មេត្តាជួយ​ផ្តល់យោបល់​ផង !

​ចំពោះ​នាង​មាន​វិបត្តិ​ផ្លូវចិត្ត​
​មកដល់ពេលនេះ ប្រហែលជា​មិនចាំបាច់​និយាយ​ច្រើន​ទៀត​នោះទេ​អំពី ប្រភេទ​មនុស្ស​រប​ស់បុ​រស​ជា​សង្សារ និង កំហុស​របស់​នាង ព្រោះ​វា​បាន​ជ្រុល​ហួសពេល​ទៅហើយ ។ ប្រការ​ដែល​ត្រូវ​ដោះស្រាយ​ពេលនេះ​គឺ​នាង​គួរតែ​ធ្វើ​អ្វីខ្លះ សម្រាប់​អនាគត ។ នាង​នៅ​ក្មេង​ការធ្វើជា​ម្តាយ​ដែល​ចិញ្ចឹម​កូន​តែឯង​មិនមែនជា​រឿង​ងាយ ស្រួល​នោះទេ ប៉ុន្តែ​មនុស្ស​យើង​រស់នៅ​គឺ​ត្រូវតែ​ចេះ​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង និង លទ្ធផល​ដែល​បាន​បង្កើតឡើង ។ ចូរ​កុំ​បំបាត់​សិទ្ធិ​រស់រានមានជីវិត​របស់​ទារក នោះ ។ ខ្ញុំ​គិតថា ពេលនេះ​នាង​គួរតែ​សារភាព​កំហុស និង ពិភាក្សា​ជាមួយ​ឪពុកម្តាយ ដើម្បី​ទទួលបាន​ជំនួយ​ពី​ពួកគាត់ ។

សូម​ចាំ​ថា មានតែ​ឪពុកម្តាយ​ដែល​ជាទី​កក់ក្តៅ​បំផុត​សម្រាប់​នាង ពួកគាត់​នឹង​ជួយ​នាង​បាន​គ្រប់ពេល ។ ចូរ​ប្រឈមមុខ​នឹង​កំហុស​របស់ខ្លួន ចូរ​វិល​ទៅរក​រង្វង់​ដៃ​ដ៏​កក់ក្តៅ​ពី​ឪពុក ម្តាយ ។ ពេលនោះ​នាង​នឹង​ទទួលបាន​សុភមង្គល​ដោយឡែក​របស់​នាង​មិន​ខាន ហើយ​អនាគត​របស់​នាង និង កូន​របស់​ប្អូនស្រី​ក៏ត្រូវ​បាន​ធានា​ផងដែរ ៕

ពេល​អូន​មាន​ផ្ទៃពោះ បង​បែរជា​បោះបង់​អូន​ចោល​