មនុស្ស២០នាក់ស្លាប់ និង៩០នាក់រងរបួស ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅវិហារឥស្លាម នៅនីហ្សេរីយ៉ា

នីហ្សេរីយ៉ា៖ មនុស្សប្រមាណ ២០នាក់បានស្លាប់ និងជាង៩០នាក់រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅវិហារឥស្លាមក្នុងទីក្រុង Maiduguri ភាគខាងជើងប្រទេស នីហ្សេរីយ៉ានាថ្ងៃចន្ទនេះ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

ហេតុការណ៍នេះបានកើតឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីយោធារដ្ឋាភិបាល វាយប្រហារទៅលើក្រុមឧទ្ទាមBoko Haram នៅតំបន់ភាគខាងលិចទីក្រុង Maiduguri ក្នុងរដ្ឋ Borno ដែលជាកន្លែងមូលដ្ឋាននៃបង្កើតក្រុមឧទ្ទាមរដ្ឋឥស្លាម ក្នុងប្រទេសនៅ អាហ្រ្វិច មួយនេះ។

រហូតមកទល់ពេលនេះ មិនទាន់មានក្រុមសកម្មជនណាមួយចេញមុខប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយ ប៉ុន្តែការបំផ្ទុះ គ្រាប់បែកនេះបានបន្សល់ទុកនូវសញ្ញារបស់ពួកឧទ្ទាមBoko Haram ដែលជាក្រុមបះបោរដ៏សកម្មមួយក្រុម ដែលបានធ្វើឲ្យមនុស្ស២,១លាននាក់ស្លាប់ និងជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួន។

សូមជម្រាបថា ហេតុការណ៍វាយប្រហារនេះកើតឡើង នៅត្រង់ទីតាំងមួយដែល កងកម្លាំងរដ្ឋាភិបាលបានប្រឈម មុខដាក់គ្នាជាមួយពួកឧទ្ទាមBoko Haram ដែលធ្លាប់ព្យាយាមបំផ្ទុះគ្រាប់បែកនៅទីក្រុង Maiduguri ម្តងផងដែរ ប៉ុន្តែត្រូវបរាជ័យ៕

មនុស្ស២០នាក់ស្លាប់ និង៩០នាក់រងរបួស ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅវិហារឥស្លាម នៅនីហ្សេរីយ៉ា

  • មនុស្ស២០នាក់ស្លាប់ និង៩០នាក់រងរបួស ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅវិហារឥស្លាម នៅនីហ្សេរីយ៉ា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2015/12/28  Category:​អន្តរជាតិ