រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​

​ក្នុង​គោលបំណង​ឈាន​ឆ្ពោះទៅ​រក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ជ​ស​/​រកម​/១១៩៧/០៧​ ចុះ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៧​ មាន​១១​ជំពូក​ និង​៤៥​មាត្រា​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​រៀបចំ​សំណើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ រាយការណ៍​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​ និង​សម្រេច​ ដោយ​សេចក្តីសម្រេច​លេខ​៩៧​សសរ​ ចុះ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​មាន​សមាសភាព​ដូច​ខាងក្រោម​ ៖

១-​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​
២-​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ជា​អនុប្រធាន​
៣-​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​អនុប្រធាន​
៤-​ឯកឧត្តម​ សោម​ សឿ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ជា​សមាជិក​
៥-​ឯកឧត្តម​ ព្រុំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​សមាជិក​
៦-​ឯកឧត្តម​ ឆេ​ង​ សា​រឿ​ន​ អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​សមាជិក​
៧-​ឯកឧត្តម​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជា​សមាជិក​
៨-​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ជា​សមាជិក​
៩-​ឯកឧត្តម​ សក់​ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​សមាជិក​
១០-​ឯកឧត្តម​ ប៉ុ​ល​ លឹ​ម​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​សមាជិក​
១១-​ឯកឧត្តម​ ហ៊ី​ សោភា​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​សមាជិក​
១២-​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​សមាជិក​
១៣-​ឯកឧត្តម​ ប្រាក់​ សំ​អឿ​ន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រសួងមហាផ្ទៃ​ ជា​សមាជិក​ ។​

​យោង​តាម​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នា​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ គឺ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ អាច​នឹង​ចែង​តម្រូវ​ឲ្យ​ប្រធាន​គណបក្ស​នយោបាយ​ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ​ ៕​

រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​