ចិន​ទើប​​បង្កើត​​ឲ្យ​មាន​​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ

នៅទីបំផុត​ប្រទេស​ចិន​បង្កើត​ច្បាប់​ប្រឆាំង​អំពើហិង្សា​ក្នុង​គ្រួសារ។ កាលពី​ថ្ងៃ​ចន្ទ អង្គការ និង​សកម្មជន​ការពារ​សិទ្ធិ​ស្រ្តី​នៅ​ប្រទេស​ចិន​បាន​អបអរ ស្វាគម​ច្បាប់ ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​សភា​ជាតិ​ចិន​បាន​បោះឆ្នោត​អនុម័ត ជា​លើក​ទី១ កាលពី​ថ្ងៃ​អាទិត្យ។ តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រ្តី​នៅ​ប្រទេស​ចិន ២៥ភាគរយ​នៃ​ស្រ្តី​រៀបការ​រងគ្រោះ​យ៉ាង​តិច ម្តង ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។