កំហុស ០៤ ដែលបុរសៗ មិនបានផ្តល់ ភាពស្រណុក សុខស្រួល ផ្លូវភេទ ដល់ដៃគូ

សូមធ្វើការផ្លាស់ប្តូរ នូវទម្លាប់ផ្លូវភេទរបស់អ្នក  ដែលជាកំហុសមួយចំនួន អ្នកធ្វើមិនបានត្រឹមត្រូវទៅ លើដៃគូរបស់អ្នក

បើតាមការចុះផ្សាយទំព័រ សុខភាព webmd  បានបង្ហាញចំណុច០៤ ដែលបុរសៗមិនគួរបង្កើត រឿងក្តៅសាច់ ជាមួយនឹងគូស្នេហ៍អ្នក ។

កំហុសទី ០១ ៖ ចាប់ផ្តើមរួមរ័កនៅក្នុងបន្ទប់ដេកតែម្តង

បុរសៗភាគច្រើន មានអារម្មណ៍បំផុត នៅក្នុងបន្ទប់ដេក សម្រាប់ដំណើរការ សិចរបស់ពួកគេ ប៉ុន្តែសម្រាប់ស្ត្រីវិញ ហាក់មិនសូវមាន ចំណាប់អារម្មណ៍នោះទេ។ នេះបើតាមការឲ្យដឹង របស់លោកវេជ្ជៈបណ្ឌិត Ian Kerne ។

លោកវេជ្ជៈបណ្ឌិត Ian Kerne បានបន្តថា «អ្វីដែលស្ត្រីចង់បានបំផុតក្នុង ការរួមរ័ក មិនចាប់ផ្តើមនៅក្នុងបន្ទប់ដេកតែម្តងនោះទេ ដោយត្រូវការពេលវេលាផ្អែមល្អែម នៅខាងក្រៅ ដោយការឱបថើប កាន់ដៃ និយាយពាក្យផ្អែមល្អែម ទៅកាន់នាង ដែលធ្វើឲ្យអរម៉ូន នាងកើនឡើង និងធ្វើឲ្យនាងកាន់តែទុកចិត្តទៅលើអ្នក» ។

 កំហុសទី០២៖ សន្មតថាអ្នកដឹងនូវអ្វី ដែលនាងចង់

ការមើលពីសំបកខាងក្រៅ និងអាកប្បកិរិយារបស់នាង វាមិនមែនជាចំណុចល្អសម្រាប់អ្នកនោះទេ   ដូច្នេះ អ្នកត្រូវតែហានសួរ ទៅកាន់រូបនាង ថានាងមានអារម្មណ៍យ៉ាងដូចម្តេច ? ឬ អ្វីទៅដែលអ្នកចង់ផ្សេងពីនេះ ?

អ្វីគ្រប់យ៉ាងអ្នកត្រូវសួរនាង ដោយផ្ទាល់ កុំសន្មត់តាមរយៈ សកម្មភាពរបស់នាងធ្វើអ្វី ។

កំហុសទី០៣៖ រំពឹងថានឹងមានការរួមភេទដើម្បីផ្តល់ឱ្យនាងដល់កំពូល

ជាង៨០ភាគរយនៃស្ត្រី គឺចង់បានភាពស្រើបស្រាលដល់ចំណុចកំពូល តែមិនចង់ឲ្យបុរសបើកយុទ្ធនាការភ្លាមៗ ដើម្បីរួមរ័កឡើយ ។

ទីនេះគឺមានវិធីជាច្រើនដើម្បីឲ្យស្ត្រីរីករាយ ក្នុងផ្លូវភេទ   ស្ត្រីចង់បាន ការបោលអង្អែល  និងអូរ៉ាល់សិច  ។ អ្នកត្រូវចងចាំថា ការវាយលុកភ្លាមៗ ដោយមិនបានធ្វើការបោលអង្អែល និង អូរ៉ាល់សិចជាដើម វាមិនបានធ្វើឲ្យស្ត្រីដល់កំពូលឡើយ  ។ ដូច្នេះ ត្រូវធ្វើឲ្យស្ត្រីដល់កំពូលសិន សឹមដល់វេនអ្នកសម្រេច តណ្ហារបស់អ្នក។

កំហុសទី០៤. រំលងការល្បួង

ស្ត្រីភាគច្រើនចូលចិត្ត ការល្បួងខ្លាំងណាស់ «ការល្បួងគឺមានអត្ថប្រយោជន៍ខ្លាំងណាស់  ហើយពេលខ្លះវាខ្លាំងជាងតិកនិកទៅទៀត» ៕

កំហុស ០៤ ដែលបុរសៗ មិនបានផ្តល់ ភាពស្រណុក សុខស្រួល ផ្លូវភេទ ដល់ដៃគូ