សម្តេច​ប៊ុនរ៉ានី ជំរុញ​ប្រតិបត្តិការ​ផ្នែក​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ នៅ​គ្រប់​ទីកន្លែង​ឲ្យ​បាន​ទាន់ពេលវេលា​

ភ្នំពេញ: សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​វាយ​ត​ម្លាំ​ខ្ពស់​ចំពោះ​បុព្វហេតុ​បម្រើ​រាល់​ប្រតិបត្តិការ​មនុស្សធម៌ ទទួលបាន​ជោគជ័យ ជាពិសេស​ប្រតិបត្តិការ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​គ្រោះ​នា​ឆ្នាំ​២០១៥​នេះ​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជំរុញ​ឲ្យ​នាយកដ្ឋាន​ជំនាញ អនុវត្តន៍​គម្រោង ដែលមាន​ជាមួយ​ដៃគូរ នៅតាម​សហគម​នានា ឲ្យ​មាន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ឲ្យ​បេសកកម្ម​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា កាន់តែ​ទទួលបាន​ជោគជ័យ​ថែមទៀត ទាំង​លើ​គម្រោង​កម្មវិធី​និង​ប្រតិបត្តិការ​ផ្នែក​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល កាកបាទក្រហមកម្ពុជា ដើម្បី​អនុម័ត​នូវ​របៀបវារៈ សំខាន់ៗ​សំរាប់​បន្ត​អនុវត្ត ក្នុង​ឆ្នាំ​២០១៦​ខាងមុខ​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ មាន​វត្តមាន សម្តេចចៅហ្វា​វាំង គង់ សំអុល អនុប្រធាន​អចិ​ន្ត្រៃ កាកបាទក្រហមកម្ពុជា លោកស្រី ឃួន សុ​ដា​រី លោកស្រី អា​ន្នី សុខ​អាន អនុប្រធាន​កាកបាទ ក្រហម​កម្ពុជា លោក លោកស្រី ជា​សមាជិក​សមាជិក គណកម្មាធិការ​កណ្ដាល កាកបាទក្រហមកម្ពុជា អគ្គលេខាធិការ អគ្គលេខា ធិ​ការរង ព្រមទាំង​អស់លោក ជា​ប្រធាន​នាយកដ្ឋាន​ទាំង​៥ នៃ​កាកបាទក្រហមកម្ពុជា​។​

​កិច្ចប្រជុំ នឹង​ពិភាក្សា​ឆ្លង​របៀបវារៈ​មួយចំនួន​ក្នុងនោះ​រួមមាន​៖ ១-​របាយការណ៍​សកម្មភាព ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ ២-​របាយការណ៍​ចំណូល​-​ចំណាយ ឆ្នាំ​២០១៥ និង​ព្យាករណ៍​ចំណូល​២០១៦ ៣-​សំណើរ​សុំ​អនុម័ត​ផែនការ​ថវិកា​ចំណាយ​ជា​អទិភាព​ឆ្នាំ​២០១៦ ៤-​ផ្សេងៗ​។​

​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល កាកបាទក្រហមកម្ពុជា នា​ថ្ងៃនេះ គណៈអធិបតី និង​សមាជិក អង្គប្រជុំ បាន​ស្ដាប់​របាយការណ៍​ស្ដីពី​សកម្មភាព របស់​កាកបាទក្រហម​កម្ពុជា អនុវត្តន៍​បាន​ក្នុង​ឆ្នាំ​២០១៥ ដែល​រាយការណ៍​ជូន​ដោយ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ ក្រហម​កម្ពុជា បានបង្ហាញ​អំពី​វឌ្ឍនភាព​លើ​វិស័យ​មនុស្សធម៌ និង​ឆ្លុះបញ្ចាំង​នូវ​សកម្មភាព​របស់ កាកបាទក្រហមកម្ពុជា លើ​វិស័យ​ស្នូល​ទាំង​៤ ក្នុងនោះ​លើ​ប្រតិបត្តិការ ជួយសង្គ្រោះ​ជនរងគ្រោះ កាកបាទក្រហមកម្ពុជា បានផ្ដល់​អំណោយ​មនុស្សធម៌ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ប្រភេទ បាន​ចំនួន​ប្រមាណ​៦៧.៣៣៥​គ្រួសារ​។​

​របាយការណ៍​បានបង្ហាញ​ពី​ចំណុចខ្លាំង ដែល​ត្រូវ​រក្សា​ពង្រឹង​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត និង​ចំណុចខ្សោយ ដែល​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង ថែមទៀត ដើម្បី​ឈានទៅ​សំរេច​ជោគជ័យ ក្នុង​បេសកកម្ម​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ឲ្យ​កាន់​មាន​ប្រសិទ្ធិភាព​។​

​ដោយឡែក​ក្នុង​របាយការណ៍​ចំណូល​ចំណាយ​ថវិកា​ឆ្នាំ​២០១៥ និង​ផែនការ​ថវិកា សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៦ ដែល​រាយការណ៍​ជូន​ដោយ លោកស្រី អ៊ុក ម៉ាលី អគ្គ​ហិ​រញ្ញឹក​កាកបាទក្រហមកម្ពុជា ដែល​តាមរយៈ​របាយការណ៍​នេះ​បានបង្ហាញ​ពី​វឌ្ឍនភាព នៃ​ការរីកចម្រើន​របស់ កាកបាទក្រហមកម្ពុជា លើ​ផែន​ការរក​មូលនិធិ​មនុស្សធម៌​ដែល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អង្គការ​មនុស្សធម៌​ដ៏​ធំ​នេះ​កាន់តែ​ទទួលបាន​នូវ​ការជឿទុកចិត្ត ពី​សប្បុរស​ជនជាតិ និង​អន្តរជាតិ គ្រប់​មជ្ឈដ្ឋាន​។​

​អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើ​វិស័យ​អាទិភាព​មួយចំនួន ដែល​កាកបាទក្រហមកម្ពុជា​ត្រូវ​បន្ត​ជំរុញ​វឌ្ឍនភាព​របស់ខ្លួន ឲ្យ​កាន់តែ​ទូលំទូលាយ ក្នុងន័យ​ធ្វើ​ឲ្យ​ស្ថាប័ន​មនុស្សធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការអភិវឌ្ឍន៍​រីកចម្រើន និង​រក្សាបាន​នូវ​និរន្តរភាព​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ការងារ​អាទិភាព​ទាំងនោះ​រួមមាន​កម្មវិធី​សុវត្ថិភាព ចរាចរណ៍ ការថែទាំ​សុខភាព​មាតា​និង​ទារក ការកសាង​សមត្ថភាព​ស្ថាប័ន ឲ្យ​ធន​មាំ​និង​សភាព​ការ ប្រឈម​ទៅនឹង​ការប្រែប្រួល អាកាសធាតុ​នាពេល​បច្ចុប្បន្ន ពិសេស​ការពង្រឹង​សមត្ថភាព​កា​ងារ នៅ​គ្រប់​សាខា​ទាំងអស់ ដើម្បី​ឈានឆ្ពោះ​ទៅរក ការអនុវត្ត​ផែនការ​វិមជ្ឈការ និង​វិសហមជ្ឈការ​កាន់ តែ​ទូលំទូលាយ​ថែមទៀត​នៅក្នុង​អាណត្តិ​ទី​៦​នេះ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​វាយ​ត​ម្លាំ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក​សមា ជិ​ការ​គណៈកម្មាធិការ​កណ្ដា​ល អគ្គលេខាធិការ អគ្គលេខាធិការរង នាយក នាយកដ្ឋាន​ទាំង​៥ ដែល​បាន​ខិតខំ​ប្រែង​អនុវត្ត ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​រាល់​ប្រតិបត្តិការ​មនុស្សធម៌ ទទួលបាន​ជោគជ័យ ជាពិសេស​ប្រតិបត្តិការ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​គ្រោះ​នា​ឆ្នាំ​២០១៥​នេះ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ក្រើនរំលឹក ដល់​សមាជិក​សមាជិកា​រ​អង្គប្រជុំ​ទាំងអស់ ជាពិសេស​នាយកដ្ឋាន​ជំនាញ ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត តាម​ជំនាញ​រៀងៗ​ខ្លួន​ក្នុងការ​ទំនាក់​ទំនងជា​មួយ​ដៃគូរ​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​អនុវត្តន៍​គម្រោង ដែលមាន​ជាមួយ​ដៃគូរ នៅតាម​សហគម​នានា ឲ្យ​មាន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ឲ្យ​បេសកកម្ម​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា កាន់តែ​ទទួលបាន​ជោគជ័យ​ថែមទៀត ទាំង​លើ​គម្រោង​កម្មវិធី​និង​ប្រតិបត្តិការ​ផ្នែក​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នូវ បាន​សំដែង​នូវ​មោទនភាព​ផងដែរ ចំពោះ​លទ្ធផល​ការងារ ដែល​កាកបាទក្រហមកម្ពុជា សម្រេចបាន ក្នុង​រយៈពេល​កន្លងទៅ​ដែល​នេះ​គឺជា​កិត្តិយស​និង​មោទនភាព​សំរាប់​យើងទាំងអស់គ្នា​ដែល​បាននិងកំពុង​បំរើកា​រងារ ក្នុង​ស្ថាប័ន​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ដើម្បី​រួមគ្នា ជួយ​ដល់​ប្រជាពលរដ្ឋ យើង​ដែលជា​អ្នករងគ្រោះ​និង​ងាយ​រងគ្រោះ ដែល​កំពុង​ត្រូវការ​ចាំបាច់​នូវ​ការជួយ​ពី​កាកបាទក្រហមកម្ពុជា​។​

​ចុងបញ្ចប់​កិច្ចប្រជុំ​គណកម្មាធិការ​កណ្ដាល កាកបាទក្រហមកម្ពុជា​ក៏បាន​ធ្វើការ​អនុម័ត ទៅលើ​របៀបវារៈ ដែល​បាន​លើក​យកមក សុំ​ការយល់ព្រម ពី​អង្គប្រជុំ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ផងដែរ​៕​

សម្តេច​ប៊ុនរ៉ានី ជំរុញ​ប្រតិបត្តិការ​ផ្នែក​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ នៅ​គ្រប់​ទីកន្លែង​ឲ្យ​បាន​ទាន់ពេលវេលា​

សម្តេច​ប៊ុនរ៉ានី ជំរុញ​ប្រតិបត្តិការ​ផ្នែក​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ នៅ​គ្រប់​ទីកន្លែង​ឲ្យ​បាន​ទាន់ពេលវេលា​

សម្តេច​ប៊ុនរ៉ានី ជំរុញ​ប្រតិបត្តិការ​ផ្នែក​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ នៅ​គ្រប់​ទីកន្លែង​ឲ្យ​បាន​ទាន់ពេលវេលា​