ឆ្នាំ​២០១៥​ប្រាសាទសំបូរព្រៃគុក​ទ​ទួល​ភ្ញៀវទេសចរ​ជិត​១៤​ម៉ឺន​នាក់​

ភ្នំពេញ: លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៥ នេះ​ប្រាសាទ សំបូរ​ព្រៃ​គុក ទទួលភ្ញៀវ ទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​ចំនួន​១៣៨.៥២៦​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន ១២២.២៨៦​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១៦.២៤០​នាក់​។​

​បច្ចុប្បន្ន​ប្រាសាទសំបូរព្រៃគុក​មាន​កា​អភិវឌ្ឍ​ប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​ដោយមាន​ផ្លូវ​ក្រាល កៅស៊ូ​មាន​ចំណតរថយន្ត​ផ្សារ​លក់​វត្ថុ​អនុស្សាវរីយ៍​និង​ម្ហូបអាហារ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​និង​សិក្សា​ស្រាវជ្រាវ​។​

​ក្រៅពី​រមណីយដ្ឋាន​ប្រា​ទ​សំបូរ​ព្រៃ​គុក​ខេត្តកំពង់ធំ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត​ដែល​ជាទី​មនោ​រម្យ​សម្រាប់​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​ដូចជា​ប្រាសាទ​គុក​នគរ រមណីយដ្ឋាន​កែច្នៃ​បឹង​សំរិទ្ធ​រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត​និង​រមណីយដ្ឋាន​ភ្នំ​សន្ទុក​ជាដើម​។​

​លោក សេង អាន បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​និង សិក្សា​ស្រាវជ្រាវ​ក្នុង​ខេត្តកំពង់ធំ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៤៕​