បុរសម្នាក់ ត្រូវរថយន្តបើកកិន ខ្ទេចក្បាល ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ត្រូវបានរថយន្តបើកកិនពីក្រោយ បណ្តាលអោយ បែកក្បាលធ្លាយខួរ ចេញមក្រៅស្លាប់ និងជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជនរងគ្រោះបើកម៉ូតូជែងគ្នា មិនប្រយ័ត្នបណ្តាលឲ្យដួលទៅហ្នឹងថ្នល់ ខណៈរថយន្ត បានបើកមកពីក្រោយកិនជនរងគ្រោះតែម្តង។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ៣៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តអោយដឹងថាទៀតថា នៅមុនពេលកើតហេតុ បុរស២នាក់ ជិះម៉ូតូ២គ្រឿងលឿន មិនប្រយ័ត្នទាក់ចង្កូតគ្នា ដួលបោកផ្ទប់ទៅនឹងថ្នល់ ត្រូវរថយន្តមិនចាំម៉ាក មកពីក្រោយ កិនធ្លាយខួរស្លាប់ម្នាក់ នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់  ចំណែករថយន្តព្យាយាមបើករត់គេចបាត់ស្រមោល ៕