ធ្វើ​ការ​មិន​សល់​លុយ​បែក​គំនិត​លក់​កាហ្វេ លុយ​ហូរ​ចូល​ស្រួល

ធ្វើ​ការ​មិន​សល់​លុយ​បែក​គំនិត​លក់​កាហ្វេ លុយ​ហូរ​ចូល​ស្រួល

គេ​ថា ធ្វើ​ការ​ឱ្យ​គេ​មិន​អាច​មាន​ទេ ​ទាល់​តែ​រក​ស៊ី​ទើប​មាន​លុយ​សល់ ហើយ​ពាក្យ​នេះ ​​ត្រូវ​បាន​​​​យុវជន​ម្នាក់ ដែល​រៀន​ចប់​បរិញ្ញាបត្រ​ធ្លាប់​មាន​ការងារ​ធ្វើ​ក្នុង​ក្រុម​ហ៊ុន តែ​ប្រាក់​ខែ​បើក​មក​ចាយ​អស់​ៗ​មិន​ឃើញ​សល់​សោះ​នោះ បានផ្លាស់​ប្ដូរ​គំនិត​​​មក​រក​ស៊ី​លក់​កាហ្វេ​ហើយ​មាន​លុយ​ចូល​ច្រើន​ជាង​ធ្វើ​ការ​ទៅ​ទៀត ​។ ហាង​កាហ្វេ​​ដែល​​​ទើប​បើក​លក់​បាន​ជិត​មួយ​អាទិត្យ​ គឺ​មាន​​អតិថិជន​មក​ទិញ​កក​កុញ​​យ៉ាង​អឺង​កង​ ដោយ​ក្នុង​មួយ​ថ្ងៃ​លក់​បាន​ពី​ ៨០​ ទៅ​ ២០០ ​ថង់។ នេះ​ជា​ការ​លើកឡើង​របស់​ លោក​ មួន ឡៃង៉ន ម្ចាស់​ហាង ​Best Friend Coffee។​

 

ធ្វើ​ការ​មិន​សល់​លុយ​បែក​គំនិត​លក់​កាហ្វេ លុយ​ហូរ​ចូល​ស្រួល

 

ធ្វើ​ការ​មិន​សល់​លុយ​បែក​គំនិត​លក់​កាហ្វេ លុយ​ហូរ​ចូល​ស្រួល

លោក ធី សុវណ្ណ​រ៉ា និងលោក មួន ឡៃ​ង៉នម្ចាស់ហាងកាហ្វេ Best Friend Coffee

 

លោក មួន ឡៃ​ង៉ន អាយុ​ ២៥ ឆ្នាំ ម្ចាស់​ហាង ​Best Friend Coffee បាន​ប្រាប់ ​Sabay ថា នេះ​ក៏​ដោយ​សារ​រូបមន្ត​ នៃ​ការ​ឆុង​កាហ្វេ​មាន​កម្រិត​ស្តង់​ដា​ត្រឹមត្រូវ បាន​ឆ្លង​កាត់​ពី​សាលា​នៅ​បរទេស រសជាតិ​មាន​គុណភាព ការ​វេច​ខ្ចប់​មាន​អនាម័យ និង​ គ្រឿង​ផ្សំ​នាំ​ចូល​ពី​បរទេស។ ឡៃ​ង៉ន បាន​ប្រាប់​ថា មូលហេតុ​ដែល​ខ្លួន​ងាក​ពី​ធ្វើការ​មក​រក​ស៊ី​វិញ ព្រោះ​ប្រាក់​ខែ​បាន​ពី​ធ្វើការ​មិន​ដែល​សល់ ហើយ​បង​ប្រុស​បង្កើត​បាន​ណែ​នាំ​ថា អាជីវកម្ម​លក់​កាហ្វេ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ខ្លួន​ក៏​ទៅ​រៀន​ពី​ របៀប​ឆុង​កាហ្វេ​នោះ​ដល់​ប្រទេស​ថៃ ហើយ​មក​បើក​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ លក់​ដាច់​យ៉ាង​កាក់​កប។ លុះ​លក់​ដាច់​ពេក ក៏​មក​ពង្រីក​លក់​នៅ​ភ្នំពេញ​នៅ​ជិត​វត្ត​ទួល​ទំពូង​នេះ​ទៀត​ ដោយ​ចូល​ហ៊ុន​ជា​មូយ​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ឈ្មោះ ធី សុវណ្ណ​រ៉ា។

 

បើក​នៅ​ភ្នំពេញ​នេះ ទើប​បាន​មួយ​អាទិត្យ​ទេ តែ​លក់​ដាច់​ខ្លាំង ។ ឡៃ​ង៉ន​ថា​ក្រៅ​ពី​កាហ្វេ លោក​មាន​លក់​ទឹក​ផ្លែឈើ និង​តែ​ផង​ដែរ ហើយ​តម្លៃ​ត្រឹម​តែ​៣០០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថង់។ កាហ្វេ​នេះ​មាន​រសជាតិ​ស្រាល​ឆ្ងាញ់ តាម​បែប​ស្តង់​ដា​ដែល​រៀន​ពី​ប្រទេស​ថៃ។ មិន​យូរ​ទៀត លោក​នឹង​ពង្រីក​សាខា​មួយ​ទៀត​ជា​រទេះ​ហាង​កាហ្វេ​ពណ៌​ទឹក​ក្រូច​ដូចគ្នា​ ព្រម​ទាំង​មាន Promotion បន្ថែម​ផង​ដែរ។ លោក​បន្ត​ថា ការ​តុប​តែង​មាន​លក្ខណៈ​ស្តង់​ដា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទី​កន្លែង​មាន​អនាម័យ​ក៏​ជា​យុទ្ធសាស្ត្រ​ទាក់​ទាញ​ស្រូប​អតិថិជន​បាន​ដែរ បើ​ទោះ​ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ទៅ​ជួល​កន្លែង​ថ្លៃ​ៗ​ក៏​ដោយ។

 

Best Friend Coffee មាន​អាសយដ្ឋាន ខាង​លិច​វត្ត​ទួល​ទំពូង ជាប់​របង​វត្ត​ទល់​មុខ​សាលា​ហេ​ឡូ​អាមេរិចកាំង នៅ​ជិត​នំប៉័ង​ វៀតណាម​ទួល​ទំ​ពូង។ ក្រៅ​ពី​អតិថិជន​អាច​មក​ទិញ​ផ្ទាល់​ហើយ Best Friend Coffee មាន​សេវា​ដឹក​ជញ្ជួន​ដល់​កន្លែង​ផង​ដែរ ចាប់​ពី ​៥​ កញ្ចប់​ឡើង​ទៅ​បរិវេណ ​២ ​គីឡូមែត្រ ​បួន​ជ្រុង ​និង​ គិត​ថ្លៃ​សេវា​បន្តិច​បន្តួច​ចំពោះ​កន្លែង​ដែល​នៅឆ្ងាយ។ ទូរសព្ទ​លេខ ០៧០ ​៤៣​៩ ០​០៩​ / ០៩៨ ​៩៨​៩ ១​៦៤ ​/ ០៩៩​ ៤៤០​ ៤៤១​ / ០៩២​៩៤​៩២​៣២៕​

 

សូមអាន៖ កែវ​ររមៀត​ខ្មែរ ​​​​​​​វេបសាយ​មហាសេដ្ឋី​អាស៊ី​​​​​ថា​ជា​​ស្វាយ​ល្បី​និង​ឆ្ងាញ់​លើ​លោក​​​​និង​លក់​​ថ្លៃ​​មិន​ធម្មតា

 

អត្ថបទ៖ សុ​នា

​​​