ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ


ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ

Mimi Tao ជា​តារា​ម៉ូដែល​ឈុត​ក្នុង​របស់​​ស្ត្រី​​មក​ពី​ប្រទេស​ថៃ​ និង​ទទួល​បាន​ភាព​​ជោគជ័យ​ខ្លាំង​ក្នុង​តំបន់​អាស៊ី។ នាង​ធ្លាប់​បាន​ធ្វើ​ការ​​ក្នុង​ពិធី​បង្ហាញ​ម៉ូដ​ធំៗ​ ​និង​ការ​ផ្សព្វផ្សាយ​ជា​ច្រើន ប៉ុន្តែ​​​ពិបាក​នឹង​ជឿ​​​​ប្រសិន​បើ​ប្រាប់​ថា​​ កាល​ពី​ក្មេង​នាង​ធ្លាប់​ជា​​​លោក​នេន​មួយ​​​អង្គ​ ​ដែល​រស់​នៅ​​ក្រោម​ជីវិត​វិន័យ​​តឹងរ៉ឹង។

 

គ្រួសារ​បញ្ជូន​ទៅ​វត្ត

 

ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ

 

​ឈ្មោះ​ពិត​​របស់​នាង​គឺ Phajaranat Nobantao ដែល​ជា​ក្មេង​ប្រុស​រស់​នៅ​ខេត្ត Khon Kaen ភាគ​ខាង​កើត​ប្រទេស​ថៃ។ បង​ប្អូន​របស់​នាង​រៀន​នៅ​សាលា​មួយ​​នៅ​ខេត្ត​ខាង​លើ ប៉ុន្តែ Mimi ត្រូវ​គ្រួសារ​បញ្ជូន​​ទៅ​រស់​នៅ​វត្ត​ដែល​ជា​កន្លែង​​​ត្រូវ​​ប្រតិបត្តិ​​​ធម៌​វិន័យ​ដ៏​តឹងរ៉ឹង​​ជាង​២០០។

 

ជីវិត​ជា​ក្មេង​ប្រុស​ចារិក​ស្រី​

 

ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ

 

 

Mimi បាន​​បង្ហាញ​ចារិក​មិន​សមរម្យ​ និង​ធ្វើ​​វិន័យ​​ធម៌​។ គេ​បាន​​​លួច​​លេប​ថ្នាំ​ពន្យារ​កំណើត​ ​​ហើយ​​​សុដន់​​របស់​គេ​​ក៏​ចាប់​ផ្ដើម​រីក​ធំ​ឡើងៗ។ ម្ដាយ​​របស់ Mimi បាន​គំរាមថា​ នឹង​​​លែង​ទទួល​ស្គាល់ ​​ប្រសិន​បើ​គេ​​​​នៅ​តែ​បន្ត​​​ប្រកាន់​យក​​ចារិក​ជា​ស្រី​បែប​នេះ។

 

 

​​ជីវិត​បួស​ជា​សង្ឃ​

 

ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ

 

ក្នុង​ឆ្នាំ​២០០០​ គ្រួសារ​របស់ Mimi បាន​ជួប​រឿង​ចលាចល​ នៅ​ពេល​ឪពុក​ម្ដាយ​របស់​​នាង​បាន​បាត់​បង់​អ្វី​ៗ​ស្ទើរ​តែង​ទាំង​អស់ ព្រោះ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​​ក្នុង​​គ្រួសារ។ ដោយ​ហេតុ​នេះ គ្រួសារ​បាន​សម្រេច​ចិត្ត​បញ្ជូន Mimi Tao ទៅ​វត្ត​បួស​ជា​សង្ឃ​​ដើម្បី​សិក្សា​វិន័យ​ធម៌។

 

ទន្ទឹម​នឹង​ការ​ប្រែ​​​ភេទ​ជា​​ព្រះសង្ឃ​ Mimi ក៏​បាន​ក្លាយ​ជា​នារី​ម្នាក់​ដែរ​ គង់​នៅ​ក្នុង​វត្ត​អារ៉ាម​នោះ។ នាង​បាន​ប្រាប់​ទៅ​​​កាសែត​ Bangkok Post ​ថ្មី​ៗ​នេះ​ថា៖ “​កាល​​ណោះ​ ខ្ញុំ​បាន​ចាប់​ផ្ដើម​បញ្ចេញ​សកម្មភាព ​​និង​​និយាយ​ដូច​ស្រី​ ព្រម​ទាំង​ចាប់​អារម្មណ៍​របស់​របរ​ស្រី​ដូច​ជា​គ្រឿង​ផាត់​មុខ​ជា​ដើម”។

 

អត្តចរិត​ជា​ស្រី​

 

ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ

 

Mimi និង​មិត្តភ័ក្ដិ​ដែល​បួស​ជា​សង្ឃ​ដូច​គ្នា​បាន​បង្ហា​ញ​ចារិក​ជា​ប្រុស​ធម្ម​តា​ពេល​ចេញ​ទៅ​ខាង​ក្រៅ ប៉ុន្តែ​ធាតុ​ពិត ពេល​នៅ​ក្នុង​កុដិ​​ នេន​​ៗ​បាន​ផាត់​មុខ​និង​បញ្ចេញ​កាយ​វិការ​ផ្សេង​ៗ ​​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​វត្ត។ ម៉ូដែល​ល្បី​ឈ្មោះ​បច្ចុប្បន្ន​បាន​​ទម្លាយ​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​ និង​មិត្តភ័ក្ដិ​ជា​សង្ឃ​បាន​យក​ម្សៅ​កួន​ក្មេង​មក​លាប​លើ​មុខ គូស​​ចិញ្ចើម​ជា​មួយ​ខ្មៅ​ដៃ​ និង​ធ្វើ​បបូរ​មាត់​ឲ្យ​ក្រហម”។

 

ការ​សន្យា​ជាមួយ​គ្រួសារ​

 

ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ

 

គ្រួសារ​របស់​ Mimi ​មិន​យល់​ហេតុ​អ្វី​កូន​ប្រុស​របស់​ពួក​គេ​ចូល​ចិត្ត​ស្លៀកពាក់​ដូច​​ស្រី។ “ខ្ញុំ​​ធ្លាប់​ជា​អារម្មណ៍​​ខុស​ម្ដង​​ ពេល​ដែល​ធ្វើ​ឲ្យ​ម្ដាយ​ស្រក់​ទឹក​ភ្នែក។ ខ្ញុំ​​បាន​សន្យា​​នឹង​ខ្លួន​ឯង​ថា​ ខ្ញុំ​នឹង​ឈប់​ធ្វើ​ឲ្យ​ម្ដាយ​យំ​ម្ដង​ទៀត ​និង​ធ្វើ​ឲ្យ​គាត់​សរសើរ​លើ​រូប​ខ្ញុំ ថា​ខ្ញុំ​ជា​នរណា”។ Mimi និយាយ។

 

 

ជីវិត​​ក្រោយ​​លា​​ចាក​​ព្រះផ្នួស​

 

ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ
បន្ទាប់​ពីគង់​នៅ​ក្នុង​វត្ត​អស់​រយៈ ​ពេល​៦​ឆ្នាំ​ Mimi ​លា​ចាក​ព្រះ​​ផ្នួស​។ Mimi ចង់​ជួយ​គ្រួសារ​ចាកចេញ​ពី​វិប្រតិបត្តិ​ហិរញ្ញវត្ថុ​ ដោយ​រក​លុយ​ជូយ​​គ្រួសារ។ នាង​ក៏​បាន​ទៅ​ទីក្រុង​ Pattaya ដែល​ជា​តំបន់​​អាច​រក​លុយ​បាន​ និង​សម្បួរ​មនុស្ស​ភេទ​ទី​៣។
នៅ​ទី​នោះ​ Mimi​ បាន​ចាប់​ផ្ដើម​ទទួល​បាន​ប្រាក់​ពី​ការ​ធ្វើ​ម៉ូដែល។ ពេល​នោះ​នាង​គឺ​ជា​តារា​ម៉ូដែល​​កម្រិត​ទាប​ ព្រោះ​នាង​គឺ​ជា​មនុស្ស​ភេទ​ទី​៣។

 

ជីវិត​ជោគជ័យ

 

ខ្សែ​ជីវិត​តារា​ម៉ូដែល​ឈុត​ក្នុង​ស្ត្រី​ថៃ​ម្នាក់​ ពី​ក្មេង​ធ្លាប់បួស​ជា​សង្ឃ​មួយ​អង្គ
តែ​ក្នុងពេល​បច្ចុប្បន្ន ក្នុង​តំបន់​អាស៊ី​ មាន​អ្នក​ច្នៃ​ម៉ូដ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​​និង​សរសើរ​ពី​សេចក្ដី​ក្លាហាន​​ និង​ចិត្ត​តស៊ូ​ជាង​សម្រស់​របស់​នាង។ Kai Ukas អ្នក​ច្នៃ​ម៉ូដ​អន្តរជាតិ​បាន​និយាយ​ថា៖ “វា​ពិត​ជា​ងាយ​ស្រួល​​ក្នុង​ការ​រក​ម៉ូដែល ប៉ុន្តែ​មនុស្ស​ដូច Mimi គឺ​ជា​ម៉ូដែល​ល្អ​ម្នាក់​​​​ និង​ជា​មនុស្ស​ល្អ​តែ​មួយ​គត់៕

 

 

ចុចអាន មក​ស្គាល់​តារា​ Tomboy កំពូល​ៗ​ទាំង​៩​ប្រចាំ​ប្រទេស​ថៃ

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allday
​​​​

​​​