សាយ សៀរ៉ា សន្សំ​​លុយ​ត្រៀម​បើក​មុខ​របរ

សាយ សៀរ៉ា សន្សំ​​លុយ​ត្រៀម​បើក​មុខ​របរ

ការងារ​សិល្បៈ​មិន​អាច​រក​ចំណូល​បាន​ស្ថិតស្ថេរ​ទេ នេះ​ជា​ហេតុ​ផល​ធ្វើ​ឱ្យ សាយ សៀរ៉ា ត្រូវ​សន្សំ​លុយ ដើម្បី​បើក​មុខ​របរ​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត។

 

សាយ សៀរ៉ា សន្សំ​​លុយ​ត្រៀម​បើក​មុខ​របរ

 

តារា​សម្ដែង​រូប​នេះ​ថ្លែង​មក​កាន់ Sabay ថា មុខ​របរ​ដែល​កំពុង​សន្សំ​លុយ​បើក​នេះ ត្រូវ​ចំណាយ​ដើម​ទុន​ប្រមាណ​ចន្លោះ​ពី ៥-៧ម៉ឺន​ដុល្លារ ដែល​ជា​ចំនួន​មួយ​ច្រើន​សម្រាប់​រូប​លោក​ជា​អ្នក​សិល្បៈ ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត។ “លុយ​ប៉ុណ្ណឹង​តិចតួច​ណាស់​សម្រាប់​គេ​អ្នក​មាន ប៉ុន្តែ​បើ​ចំណែក​ខ្ញុំ​អ្នក​ក្រ​វិញ មិន​មែន​ជា​រឿង​ងាយ​ទេ​បង”។ សាយ សៀរ៉ា ថ្លែង​យ៉ាង​ដូច្នេះ។

 

កូន​ប្រុស​អ្នក​ខេត្ត​កំពង់ចាម​ខាង​លើ​បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ក្នុង​មុខ​របរ​ត្រៀម​បើក​នោះ ព្រោះ​ជា​គ្រឿង​ទេ តម្រូវ​ការ​របស់​ស្ត្រី​មេផ្ទះ​ជា​ប្រចាំ​ថ្ងៃ។ ទោះ​បី​ជា​យ៉ាង​ណា តារា​រូប​នេះ​អះអាង​ថា សព្វ​ថ្ងៃ​នៅ​មិន​ទាន់​ចេញ​ជា​រូប​រាង​នៅ​ឡើយ​ទេ ខណៈ​រក​លុយ​មិន​ទាន់​គ្រប់​ចំនួន​នៅ​ឡើយ ដោយ​ត្រូវ​ចំណាយ​ពេល​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​មួយ​រយៈ​ទៀត ទើប​អាច​រៀបចំ​ដំណើរ​ការ។

 

ម្យ៉ាង​ទៀត តារា​រូប​នេះ​អះអាង​ថា រូប​គេ​ក៏​កំពុង​អាច​រក​ចំណូល​បាន​កាក់កប​គួរ​សម​ដែរ ក្នុង​អាជីព​សិល្បៈ​សិល្បៈ និង​ទាមទារ​ឱ្យ​មាន​ការ​ប្រឹងប្រែង​បន្ថែម​ទៀត ទើប​អាច​រក​បាន​គ្រប់​ចំនួន​កំណត់៕

 

អត្ថបទ៖ សំ ជំនាញ