យ៉ាងតិចក៏មាន ៤ សង្វៀនដែរដែលត្រូវបិទនៅដើមឆ្នាំ២០១៦

ភ្នំពេញ:     ​ភ្នំពេញ​:​មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹងថា​ ចាប់ពី​ដើមឆ្នាំ​២០១៦​ទៅ​មាន​សង្វៀន​ប្រដាល់​តាម​ស្ថាន​នី​យ៍​ទូរទស្សន៏​ នានា​យ៉ាងហោចណាស់​ក៏ ៤ សង្វៀន​ដែរ​ដែល​ត្រូវ​បិទ ។​

​    ​សម្រាប់​ស​ង្ចៀ​ន CTN ដែលមាន ៤ ដែល​ក្នុងនោះ​សង្វៀន​នៅ​ខេត្តសៀមរាប​រាល់ថ្ងៃ​ពុធ​សង្វៀន ថ្ងៃ​សោ​រ៍​នៅ​ CTN និង CNC និង សង្វៀន​CTN ថ្ងៃអាទិត្យ ។ ២​សង្វៀន​របស់​CTN នឹងត្រូវ​បិទ​នៅ​សប្ដាហ៍​ក្រោយ​គឺ​សង្វៀន​នៅ​ខេត្តសៀមរាប និង សង្វៀន CTN ថ្ងៃអាទិត្យ ។ ដោយឡែក សង្វៀន CTN និង CNC ថ្ងៃ​សៅ​នៅ​ដំណើរ​ការបន្ត​តែ​មិនដឹងថា​វាសនា​ខាងមុខ​យ៉ាណា​នោះទេ ។​

​     ​សម្រាប់​សង្វៀន TV3 បាន​ត្រូវ​បញ្ចប់​ដែរ​បន្ទាប់ពី​ស្លាប់​ហើយ​រស់​ឡើងវិញ​បាន​មួយ​ដង្ហើម​នោះ ។ ការស្លាប់​នេះ​ដោយសារតែ Sponsor ផុត​កុងត្រា ហើយ គេ​មិន​បន្តទៀត ។​

​     ​សម្រាប់​សង្វៀន SEA-TV ដែលមាន ៥ នោះ​ក៏មាន​មួយ​សង្វៀន​ត្រូវ​បញ្ចប់​ដែរ ។ សង្វៀន​ទាំង ៥ របស់​ SEA-TV នោះ​គឺ​សង្វៀន EXPERT សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ សង្វៀន K-Cement រសៀល​ថ្ងៃ​សៅរ៍ ។ សង្វៀន​ Ganzberg ព្រឹក​ថ្ងៃអាទិត្យ សង្វៀន Cambodia Beer រសៀល​ថ្ងៃអាទិត្យ និង សង្វៀន Black Cat សម្រាប់​យប់​ ថ្ងៃអាទិត្យ ។​

​     ​លោក​ញាន សុធី​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់ SEA-TV បាន​ឲ្យ​ដឹងថា​សង្វៀន EXPERT សម្រាប់​ព្រឹក​ ថ្ងៃ​សៅរ៍​ត្រូវបាន​បិទ​ហើយ​ព្រោះ​ផុត​កុងត្រា​ហើយ​ក្រុមហ៊ុន​គេ​មិន​បន្ត​ ជាមួយ​យើង​ទៀត ។ លោក​អះអាងថា​នេះ​ជា​ការបិទ​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ​ព្រោះ​លោក​មិន​ឲ្យ​ កម្មវិធី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​គ្មាន​បរដាល់​នោះទេ​លោក​នឹង​ខិតខំ​រក​អ្នក​ ឧបត្ថម្ភ​ថ្មី​ដើម្បី​មក​បន្ត​ឡើងវិញ ។​

​    ​ទោះជា​យ៉ាងណា​ក៏​លោក​កំពុងតែ​សម្លឹង​ទៅរក​ការធ្វើ​ប្រដាល់​របៀប​ទេសចរណ៍​ ដោយ​ដើរ​ប្រកួត​ឲ្យ​បាន​គ្រប់​ ខេត្ត​-​ក្រុង​តែ​លោក​កំពុង​ពិនិត្យ​ទៅលើ​ទំហំ​នៃ​ការឧបត្ថម្ភ​សិន ។​