៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​


៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​

ព្រឹត្តិការណ៍​កីឡា​​ប្រចាំ​ឆ្នាំ​២០១៥​នេះ​ កម្ពុជា​បាន​ចូល​រួម​ប្រកួត​​ទាំង​ថ្នាក់​ជាតិ​ តំបន់ និង​អន្តរជាតិ​ជា​ច្រើន​ ហើយ​ក៏​ឈ្នះ​ពាន​រង្វាន់​ និង​មេដាយ​ជា​ច្រើន​ដែរ។ មុន​ពេល​ដាច់​ឆ្នាំ​២០១៥​ Sabay សូម​បង្ហាញ​នូវ​ពាន​រង្វាន់​  និង​មេដាយ​សំខាន់​ៗ​មួយ​ចំនួន​ដែល​​ប្រទេស​កម្ពុជា​ទទួល​បាន​​គិត​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​ធ្នូ​នេះ។

 ៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​

១- នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​ ឆ្នាំ​២០១៥​ ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​​បាន​ឈ្នះ​ជើង​ឯ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2015 ​នៅ​ប្រទេស​ចិន និង​បាន​​ឈ្នះ​ជើង​ឯក​​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១៥​ពាន់​ដុល្លារ​អាមេរិក។

 

៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​

២- ក្រុម​កីឡាការិនីប៉េតង់​កម្ពុជាគឺ​ កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន លក្ខិណា ឈ្នះ​មេដាយ​មាស​អាស៊ាន​ នៅ​ពេល​​​កម្ពុជាធ្វើ​ម្ចាស់​ផ្ទះ។ ក្រុម​កីឡា​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា​​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​ ១​ ក្នុង​ចំណោម ​៧​ប្រទេស​គឺ​ឈ្នះ​បាន​មេដាយ​សរុប​​១១​គ្រឿង ​ក្នុង​នោះ​មេដាយ​មាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​៥។

 

៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​ ៣- ក្រុម​កីឡា​សីប៉ាក់តាក្រ​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​២០១៥ ខណៈ​​ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា​​​ឈ្នះ​បាន​មេដាយ​១៥​គ្រឿង​គឺ​មាស​១ ប្រាក់​៥​ និង​សំរឹទ្ធ​៩។

 

៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​

៤​- ជើង​ខ្លាំង​ប្រដាល់​សេរី​ និង​ជម្រើស​ជាតិ​កម្ពុជា​ សែន រ៉ាឌី​ បាន​ឈ្នះ​មេដាយ​មាស​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​អាល់ហ្សេរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា។

 

៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​៥- កីឡា​ការិនី​ប៉េតង់​កម្ពុជា​ កែ​ ឡេង​ បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​លើក​ទី​១៥​ ឆ្នាំ​២០១៥​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

 

៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​

៦- កីឡាករ​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា សុខ ចាន់មាន បាន​ឈ្នះ​មេដាយ​មាស​អាស៊ី​ពី​​ការ​ប្រកួត​ប៉េតង់​ជើង​ឯក​អាស៊ី​លើក​ទី​១៩​ ឆ្នាំ​២០១៥​ នៅ​ប្រទេស​កម្ពុជា​។ ​​ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​បាន​មេដាយ​៨​គ្រឿង​ក្នុង​នោះ​មាស​១​ ប្រាក់​៣​ និង​សំរិទ្ធិ​៤​។

 

៧​សន្លឹក​បង្ហាញ​ពី​ ការ​ឈ្នះ​ពាន​រង្វាន់​​​​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ​២០១៥​

 ៧. កីឡាករ​កាយ​វប្បកម្ម​កម្ពុជា សំបូរ ណាន បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​​ប្រទេស​ថៃ​កាល​ពី​ខែ​វិច្ឆិកា។ ព្រឹត្តិការណ៍​នោះ​មាន​​កីឡាករ​កាយ​វប្បកម្ម​ចូល​រួម​ប្រ​កួត​ប្រមាណ ៥០០​នាក់ មក​ពី ៥២​ប្រទេស៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​​