Rolls-Royce ដាំ​ពេជ្រ​ផលិតតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ថ្វាយ​​រាជវង្ស​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​​

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​​ប្រទេស​អង់គ្លេស​ Rolls-Royce បាន​​បង្ហាញ​រូបរាង​រថយន្ត​មួយ​ប្រភេទ​ទៀត​​ផលិត​ឡើង​សម្រាប់​ថ្វាយ​រាជវង្ស​ស្ដេច​​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ដោយ​ផលិត​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ។

Rolls-Royce ដាំ​ពេជ្រ​ផលិតតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ថ្វាយ​​រាជវង្ស​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​​

ឈ្មោះ​ពេញ​នៃ​រថយន្ត​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ Rolls-Royce Ghost Red Diamond។​ រូបរាង​ខាង​​ក្រៅ​នៃ​រថយន្ត​ត្រូវ​បាន​គេ​រចនា​យ៉ាង​ល្អ​ប្រណីត​ដោយ​ប្រើ​ប្រាស់​​ពណ៌​រាង​ក្រហម​ចាស់។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​រចនា​ដោយ​ប្រើ​ប្រាស់​ពណ៌​ក្រហម​រាង​ស៊ីជម្ពូ​ រួម​ជា​មួយ​នឹង​ពណ៌​ត្នោត។ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ដាំ​​គ្រាប់​ពេជ្រ​នៅ​កន្លែង​មួយ​ចំនួន​ទៀត​ផង​ដោយ​សរុប​ទាំង​អស់​គឺ​មាន​ចំនួន​ ៤១​គ្រាប់​ពេជ្រ​ ដើម្បី​ឲ្យ​ស៊ី​​ទៅ​នឹង​ឈ្មោះ​រថយន្ត។

Rolls-Royce ដាំ​ពេជ្រ​ផលិតតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ថ្វាយ​​រាជវង្ស​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​​

Rolls-Royce ដាំ​ពេជ្រ​ផលិតតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ថ្វាយ​​រាជវង្ស​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​​

Rolls-Royce ដាំ​ពេជ្រ​ផលិតតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ថ្វាយ​​រាជវង្ស​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​​

Rolls-Royce ដាំ​ពេជ្រ​ផលិតតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ថ្វាយ​​រាជវង្ស​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​​

Rolls-Royce ដាំ​ពេជ្រ​ផលិតតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ថ្វាយ​​រាជវង្ស​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​​

ត្បិត​ថា​ក្រុមហ៊ុន​មិន​បាន​ប្រកាស​អំពី​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​ ប៉ុន្តែ​​គេ​អាច​សន្និដ្ឋាន​បាន​ថា​លក្ខណៈ​សម្បត្តិ​​​គឺ​ដូច​ទៅ​នឹង Rolls-Royce Ghost ​ប្រភេទ​ធម្មតា​ដែរ​ ពោល​មាន​​ម៉ាស៊ីន​​ចំនួន​១២​ ទំហំ​៦,៦​លីត្រ​ និង​កម្លាំង​៥៦៣​សេះ៕

ចុច​អាន៖ តើ​រថយន្ត​ពណ៌​អ្វី​ដែល​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១៥​?

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​ CarScoops